Tuesday, October 30, 2012

HKPhone Revo Max សំដែងនូវភាពរឹងមាំ

មិនដែលចាញ់បណ្តាទូរស័ព្ទ “ដែលធន់”​​ ប៉ុន្មានទ្បើយនៅលើទីផ្សារ ជាក់​​​​​ស្តែង smartphone HKPhone Revo Max មួយគ្រឿងត្រូវរថ យន្តកិន​ពីលើប៉ុន្តែនៅតែសកម្មភាពយ៉ាងរលូនទោះបីមានស្លាក ស្នាម “ របួស​ពេញ​​ខ្លួន ”​ ។
ក្នុងគ្រោះថ្នាក់ដែលកម្រនោះ Revo Max បានបញ្ជាក់ពីភាព​រឹងមាំ​ដ៏​គួរ​ឆ្ងល់​ក្នុងការស្ថាបនាប្លង់ ។ ទោះបីត្រូវរថយន្តកិនពីលើ និងខូត​ខាត​​​ធ្ងន់​ផ្នែក​ការពារខាងក្រៅ ប៉ុន្តែម៉ាស៊ីននៅតែសកម្មភាព​ជាធម្មតា ។ ការសាក​ល្បង​​​​​​​ពីលក្ខណៈដូចជាចរន្តឆក់ច្រើនចំណុច ថតរូប ថតកាមេរ៉ា លេង​ហ្គេម 3D ការហៅទូរស័ព្ទ ។ ល ។ នៅតែ​ដំណើរការល្អ ធ្វើឲ្យគេឆ្ងល់​គ្រប់គ្នា ។
តំណាងឲ្យក្រុមហ៊ុនផលិតបានបង្ហើបពីអាថកំបាំងថាគ្រោងស៊ុំ HK​Phone Revo Max  ទ្រទ្រង់ការប៉ះទង្គិតបានល្អ ។ ស្រទាប់ជ័រថ្នាក់​​​ខ្ពស់រួមជាមួយ​ស្រទាប់កញ្ចក់ក្រាស់ និងរឹងហួសពី​ស្តង់​​ដា 15​%គឺ​ជា​​​​​​​​​​​​​ចំណុចសំខាន់ជួយ​បង្កើនភាពរឹងមាំរបស់ Revo Max ។
ដើរឈានមុខក្នុងរូបសណ្ឋានឈីពខួរក្បាលពីរ និងអេក្រង់ដ៏ធំ HKPhone Re​​​​​​vo Max​ នាំមកការដិតអារម្មណ៍ក្នុងស្រទាប់​បចេ្ចកវិទ្យា​នាពេល​កន្លង​មក ។ ចំណុចពិសេសរូបសណ្ឋាន​​​​ឈីព​ខួរ​​​​​​​​ក្បាល​​​​ពីរ ARMv7 ថ្មីបំផុត​ជា​មួយ 1 GHz Cortex A9 សម្រាប់ខួរក្បាលនិមួយៗ អនុញ្ញាតិឲ្យម៉ាស៊ីន​ទទួល​​​​​​​​បានទិន្នផលប្រហែលនឹង ផលិតផល កំរិតខ្ពស់ ។ អេក្រង់ 5,3 អ៊ីន qHD IPS នាំមកភាពងាយស្រួល និង ការសំបូរណ៍បែបដល់អ្នកប្រើប្រាស់
ចាប់តាំងពីចរន្តផលិតផល smartphone Revo ( រួមមាន Revo, Revo S, Revo HD, Revo Max, Revo S2) HKPhone បាននអនុវត្តគំរូជាច្រើន យ៉ាង​តឹង​រឹងដើម្បីបង្កើនភាព រឹងមាំសម្រាប់ផលិតផលនិមួយៗ ។ ពេលមុនៗក៏​មាន​​​​​​​ការសាកល្បង ប្រើ ធ្វើជាញញួរវាយដែកគោល ដើម្បីបញ្ជាក់ពី​សមត្ថភាព​ទ្រទ្រង់របស់ម៉ាស៊ីន ៕

Monday, October 22, 2012

Laptop Windows 8 អេក្រង់ពីររបស់ Asus

Asus អនុញ្ញាតិឲ្យអតិថិជនអាមេរិកដាក់គម្រោងទិញ Taichi 21 ចាប់ពី​ពេល​​ឥទ្បូវនេះ និងចាប់ផ្តើមប្រគល់ទំនិញនាថ្ងៃទី 26/10 ខាងមុខ ។
តម្លៃចាប់ផ្តើមរបស់ Asus Taichi 21 គឺ 1.300 USD ។ តាម គម្រោង​នៅថ្ងៃទី 23/10, Asus ពិតប្រាកដបង្ហាញ់ខ្លួននូវគំរូ កុំព្យូទ័​រយួរដៃ​ដើរ Windows 8 របស់ខ្លួនដល់អ្នកប្រើប្រាស់
Asus Taichi 21 បានបំពាក់អេក្រង់ចរន្តឆក់ IPS 11,6 អ៊ីន កំរិត​ពង្រីក 1.920 x 1.080 ពិសែល ទ្រទ្រង់ដល់ ១០ ម្រាមដៃ ។ ផលិត​ផលនេះប្រើអង្គចងចាំ  RAM DDR3 4 GB រួមជាមួយ ឈីពគំនូ​រួម​បញ្ចូលគ្នា  Intel HD 4000 Graphics ។ អ្នកប្រើ ប្រាស់អាចជ្រើស​រើសមួយក្នុងពីរប្រភេទ microprocessor  គឺ   Intel Core i5-3317U ល្បឿន 1,7 GHz និង Core i7-3517U ល្បឿន 1,9 GHz ។
ក្រៅពីនេះ អតិថិជនអាចជ្រើសរើសរន្ធ SSD ក្នុងចំណុះ 128 GB ឬ 256 GB ។ ថ្មដើរភ្ជាប់ជាមួយ Taichi 21 អាចធ្វើ សកម្មភាព ជាប់​រហូត រយៈពេល ៥ ម៉ោង កុំព្យូទ័រមាន ទម្ងន់ 1,25 kg ។
ក្រៅពី Taichi 21 ក្រុមហ៊ុនផលិតតៃវ៉ាន់នៅមានអនុញ្ញាតិ ឲ្យកក់​ទំនិញ​នូវ​គំរូ laptop ដើរ Windows 8 ផ្សេង មាន ឈ្មោះថា Vivobook ។ ផលិតផលនេះមានតម្លៃចាប់ផ្តើមគឺ 599 USD និង​មាន​គម្រោងដល់ដៃអតិថិជននាថ្ងៃទី 26/10 ខាងមុខ ។
Vivobook បានបំពាក់ microprocessor Core i3-3217U ល្បឿន 1,8 GHz កុំព្យូទ័រមានអង្គចងចាំ RAM DDR3 4 GB និងគំនូរួមបញ្ចូល Intel HD 4000 Graphics ។ អេក្រង់ 11,6 អ៊ីន កំរិតពង្រីក 1.366 x 768 ពិសែល ។ ប្រើប្រាស់hard disk drive ចំណុះ 500 GB ។ ថ្មអាចធ្វើសកម្មភាពជាប់​រហូតរយៈ ពេល ៥ ម៉ោង ៕

Friday, October 12, 2012

Samsung បញ្ចេញឈុត Android ថ្មីនៅអាមេរិកជាមួយម៉ូដែលដ៏រឹងមាំអស្ចារ្យ

One VX ក្រុមហ៊ុនផលិតតៃវ៉ាន់ធ្វើថ្មីដោយ ៣ ឈុត Galaxy Express, Galaxy Rugby Pro និង Galaxy Note II កំណែ AT&T ។ ក្នុងនោះ Rugby Pro ជាម៉ូ​ដែល​​​ដ៏រឹងមាំបំផុតប្រកបដោយលក្ខណៈស្តង់ដារ នៃកងទ័ពអាមេរិក ។
ក្នុងព្រិត្តិការណ៍ទើបតែចាត់តាំងទ្បើងនៅ New York (អាមេរិក) បាន​ប្រ​កាស់ ៣ ឈុត smartphone Galaxy ថ្មីរបស់ក្រុមហ៊ុនសម្រាប់ទីផ្សរ​នៅ​អាមេរិក ។ ឈុតទាំងបីនេះសុទ្ធតែដើរប្រព័ន្ធ  Android និងទ្រទ្រង់ការ​តភ្ជាប់  LTE ។
ក្រៅពីម៉ូដែល Note II កំណែអាមេរិក ក្រុមហ៊ុនផលិតតៃវ៉ាន់​នៅ​ឧទ្ទេស​នាម​​បន្ថែម Galaxy Express ខ្នាតកណ្តាល និង  Galaxy Rugby Pro ។
Galaxy Rugby Pro បង្កើតការងឿងឆ្ងល់ជាច្រើននៅពេលបានឧទ្ទេសនាម​ពីគំរូ MIL-STD-810 របស់ កងទ័ពមានលទ្ធភាពការពារធូលី ទឹក ជាតិប្រៃ ឬ​​ការប៉ះទង្គិចខ្លាំង ។ល។ ទូរស័ព្ទមានគ្រោងធ្វើ ដោយ កៅស៊ូក្រាស់ និងប្លង់​ប្រកបដោយច្នុចចុចមិនស្មើគ្នា មានអេក្រង់ ៤ អ៊ីន ប្រើប្រាស់បច្ចេក វិទ្យា Super AMOLED កំរិតពង្រីក 480 x 800 ពិសែល ។ ម៉ូដែលមានកាមេរ៉ា ៥ ​”ចុច” ទ្រទ្រង់ការ តភ្ជាប់ LTE ។
ម៉ូដែលទីពីរ  Galaxy Express ជាគូប្រកួតរបស់ One VX ដែលទើបតែបាន HTC ប្រកាស់ ។ ម៉ូដែល នេះដើរប្រព័ន្ធ Android 4.0 ថ្មីរបស់ Samsung មាន​អេក្រង់ 4,5 អ៊ីន ជាមួយបចេ្ចកវិទ្យា Super AMOLED Plus ប្រើប្រាស់ឈីព chipset Qualcomm Snapdragon ខួរក្បាលពីរ កាមេរ៉ា ៥​មេហ្គាពិសែល និងថ្ម 2.000 mAh ។
ផលិតផលចុងក្រោយរបស់ Samsung គឺ Galaxy Note II AT&T ជាមួយ​រូបសណ្ឋាន និងប្លង់ប្រហាក់ ប្រហែលកំណែអន្តរជាតិ ដែលទើបតែ​ផ្សព្វ​ផ្សាយ​ ។ ទូរស័ព្ទប្រើប្រាស់ microprocessor ខួរក្បាល បួន Exynos ល្បឿន 1,6 GHz, RAM 2 GB, camera 8 មេហ្គាពិសែល អេក្រង់ HD ទ្បើងដល់ 5,5 អ៊ីន និង​ទ្រ​ទ្រង់​បណ្តាញ 4G LTE ។
បច្ចុប្បន្នតម្លៃ និងទីកន្លែងលក់នៃឈុតទាំងបី smartphone Galaxy ថ្មីរបស់ Samsung នៅមិនទាន់ បានប្រកាសទ្បើយ  ៕


HTC ចេញបន្ថែម One VX “ខួរក្បាលពីរ” សម្រាប់ទីផ្សារនៅអាមេរិក

One VX បានបំពាក់ microprocessor ខួរក្បាលពីរ Qualcomm Snapdragon S4អេក្រង់ 4,5 អ៊ីន កំរិត ពង្រីក qHD ម៉ាស៊ីនថត  5 មេហ្គាពិសែល និង​ទ្រ​ទ្រង់​បណ្តាញ 4G LTE ។
ទន្ទឹងOne X+ កាលពីសប្តារហ៍កន្លងទៅ ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ក៏បានប្រ​កាស​​​​​បន្ថែម​ smartphone Android ថ្មីរបស់ក្រុមហ៊ុនគឺ  One VX ។ ទោះជា​យ៉ាងណានេះជាផលិតផលដែលបាន HTC ចែក ចាយសម្រាប់ទីផ្សារ​អាមេរិក និងឆ្លងកាត់តាមបណ្តាញ  AT&T ។
យោងតាម Phone Arena តម្លៃគឺជាចំណុចដែលបានសង្កត់ធ្ងន់នៅលើគំរូ  smartphone Android ថ្មី របស់ HTC ។ ផលិតផលនេះមាន​ខួរក្បាលពីរ​ជាមួយឈីព chipset Qualcomm Snapdragon S4ល្បឿន 1,2 GHz អង្គ​ចង​ចាំ 8 GB ថ្ម 1.810 mAh ខ្ពស់ជាង  One X និងទ្រទ្រង់ការតភ្ជាប់  4G LTE ។ អេក្រង់ប្រើបចេ្ចកវិទ្យា  S-LCD 2 ដូច  HTC One X និង One X+ ប៉ុន្តែមាន​កំរិតពង្រីក  qHD 960 x 540 ពិសែលនិងមានទំហំ 4,5 អ៊ីន ។ ម៉ាស៊ីនថត ៥​ មេហ្គាពិសែល ដូចនៅលើ One V ។
នៅពេលចេញលក់នៅទីផ្សារ  One VX បានដាក់បញ្ចូលជាស្រេច Android 4.0 ប៉ុន្តែនៅពេលខាងមុខ អាចេលើកតម្លើង  Android 4.1 Jelly Bean ។ បច្ចុប្បន្នតម្លៃរបស់ One VX នៅអាមេរិកក៏ពុំទាន់បាន ប្រកាសជាផ្លូវការ  ៕

Monday, October 8, 2012

Archos 97 Xenon ប្រើ microprocessor 1,4 GHz

នេះគឺជាគំរូ ​ tablet​ ទីពីរ បានដាក់ឈ្មោះតាមអង្គធាតុគីមី ក្នុងចំ​ណោម​​”គ្រួសារ” Elements របស់ Archos ក្រោយ  97 Carbon ។
ចំណុចក្រាស់បំផុតនៅលើ Archos 97 Xenon មានខ្នាត 11,5 mm ក្នុង​ពេល​ទម្ងន់របស់ផលិតផលគឺ 650 gram ។ កុំព្យូទ័របានបំពាក់ micro​​​​processor ល្បឿន 1,4 GHz រួមជាមួយអង្គចងចាំ RAM 512 MB ។ ផលិតផលនេះ​ប្រើប្រាស់អេក្រង់ចរន្តឆក់ច្រើនចំណុច IPS 9,7 អ៊ីន សមាមាត្រ 4:3​កំរិត​ពង្រីក 1.024 x 768 ពិសែល និងទទួលស្គាល់​បាន​​​​​​​កាយវិការម្រាមទាំងប្រាំ​ក្នុង​ពេលតែមួយ ។ ប្រព័ន្ធប្រតិបត្តិការ​ប្រើនៅលើ 97 Xenon គឺ Android 4.0 Ice Cream Sandwich ។
ក្នុងពេលនោះ ចំណុះអង្គចងចាំក្នុងរបស់ Archos 97 Xenon គឺ 4 GB អាច​បើក​ទូលាយដោយរន្ធដោត micro SD/SDHC  ទ្បើងដល់ 32 GB ។ កុំព្យូទ័រ​បន្ទះថ្មីរបស់ Archos មានកាមេរ៉ាខាងមុខ និងខាងក្រោយ កំរិតពង្រីក 0,3 និង 2 មេហ្គាពិសែល ។ កុំព្យូទ័រ​ទ្រទ្រង់ការតភ្ជាប់​នានាដូចជា Wi-Fi គំរូ n, 3G, GPS និង USB 2.0។ ថ្មរបស់ Archos 97 Xenon អាចសកម្មភាពរហូត ៨ ម៉ោង និងស្តាប់ចម្រៀងក្នុង ២០ ម៉ោងជាប់គ្នា ។ បច្ចុប្បន្នក្រុមហ៊ុន​ផលិត​ក៏ពុំទាន់បាន​ប្រកាស​ពី​តម្លៃ​​​​ផលិតផលនេះទ្បើយ ៕

5 កុំព្យូទ័របន្ទះមានអេក្រង់ហ្មត់អស្ចារ្យ

Amazon Kindle Fire HD 8.9 ទើបតែបង្ហាញ់ខ្លួនមានដង់ស៊ីតេ ចំណុច រូបមិន​ចាញ់​  iPad 2012 ប៉ុន្មានទ្បើយ ក្នុងពេលដែលគំរូកំព្យូទ័រ​នៅ​សល់​​​​ទាំង​នេះ​សុទ្ធ​តែ​មានអេក្រង់ ខ្នាតគំរូ Full HD ។
ក្រោយពេល iPad 2012 បង្ហាញ់ខ្លួនជាមួយកំរិតពង្រីកទ្បើងដល់ 2.048 x 1.536 ពិសែល មានកុំព្យូទ័របន្ទះ Android ជាច្រើនក៏បង្ហាញ់​ខ្លួនជាមួយ​កំរិត​​ពង្រីក​ឈានដល់គំរូ Full HD ។ ម៉ូដែលថ្មីបំផុតគឺ Amazon Kindle Fire HD 8.9 អាស្រ័យលើខ្នាតអេក្រង់ប្រភេទតូច 10,1 អ៊ីនពេញនិយម ហេតុ​នេះមានដង់ស៊ីតេចំណុចរូបតិចតូចបំផុត បើប្រៀបធៀបនឹងផលិតផល​របស់ Apple ។ 
បញ្ជី ៥ គំរូកុំព្យូទ័របន្ទះមានអេក្រង់កំរិតពង្រីកខ្ពស់បំផុតនាពេល​បច្ចុប្បន្ន
បានបង្ហាញ់ខ្លួននៅដើមខែមុន Kindle Fire HD 8.9  គឺជាមួយក្នុង​ចំណោម​គំរូ tablet ដើរ Android មានអេក្រង់ខ្នាត 8,9 អ៊ីន កុំព្យូទ័រ​នេះមានកំរិត​ពង្រីក​ទ្បើងដល់ 1.920 x 1.200 ពិសែល ដង់ស៊ីតេ​ចំណុចរូប 254 ppi ។ ក្រៅពីការប្រើប្រាស់ឃឿនផ្ទៃ IPS ដែលបាន​វាយតម្លៃខ្ពស់ ក្រុមហ៊ុន​ក៏​បាន​ឲ្យដឹងថា ប្រភេទអេក្រង់ថ្មីបាន​ប្រើ​​​ប្រាស់​​​​មានតម្រងបែកខ្ញែកជាពីរ ជួយកាត់បន្ថយបាតុភូតស្រវាំងរូប 25% បើធៀបនឹងកំណែចាស់ ។
កុំព្យូទ័រនេះមានវត្តមាននៅលើទីផ្សារក្នុងតម្លៃប្រហែល 350 USD ។
ចំណុចសំខាន់បំផុតរបស់ iPad គឺការលើកកំពស់កំរិតពង្រីកអេក្រង់​ទ្បើង​ច្រើនដងថែមទៀត ។ ឈីពគំនូខួរក្បាលបួនដើម្បីដោះ​ស្រាយរូបភាព​ធំៗ ពេលវេលាប្រើថ្មក៏ទ្វេដង ។ ការផ្លាស់ប្តូររបស់ Apple បានធ្វើឲ្យក្រុម​ហ៊ុន​មានការផលិតលើសលប់ជាងគូប្រកួត​ផ្សេងៗ ។
អេក្រង់ 9,7 អ៊ីន កំរិត​ពង្រីក 2.048 x 1.536 ពិសែល ចំណុចរូប  264 ppi ។​ផលិតផលមានតម្លៃ 580 USD សម្រាប់កំណែ Wi-Fi និង  710 USD សម្រាប់កំណែ 4G ។
 បានប្រកាស់នៅតាំងពិពណ៌ CES 2012ចរន្ត Iconia Tab របស់ Acer ទទួល​ម៉ូដែលមានអេក្រង់គំរូ  Full HD បានទ្រទ្រង់ដោយឈីព Nvidia Tegra 3 និង​ដើរលើមូលដ្ឋាន Android 3.0 ។ ផលិតផលនេះ​ពុំទាន់បានលក់នៅ​លើ​​​ទីផ្សារ​ ។
អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224ppi ។​ 
Asus Transformer Pad Infinity LTE

Transformer Pad Infinity គឺជាកុំព្យូទ័រ “ បងប្អូន ” ជាមួយនឹង  Transformer Prime មានប្លង់ជិតប្រហាក់ប្រហែលគ្នា ប៉ុន្តែអេក្រង់មានកំរិតខ្ពស់ជាង ឈាន​​​ដល់គំរូ Full HD 1.920 x 1.200 ពិសែល ។ ទន្ទឹងអេក្រង់ ផលិតផល​នេះនៅមានកំណែ 3G/LTE ។ និងក៏មានការទ្រទ្រង់កំលាំងដោយឈីព Qualcomm ជំនួសឲ្យ  Nvidia Tegra 3។
តម្លៃពុំទាន់បានប្រកាស ។
អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224 ppi ។​ 
Huawei MediaPad មានអេក្រង់ 10  អ៊ីន កំរិត​ពង្រីក Full HD (1.920 x 1.200 pixel) ជាមួយឃឿន IPS ។ Huawei ប្រើប្រាស់សម្រាប់តែ​ផលិតផលរបស់ ខ្លួន microprocessor ខួរក្បាលបួន មានឈ្មោះថា K3V2 ផ្តល់នូវកំរិតពង្រីកខ្ពស់ ។ ផលិតផលនេះប្រើប្រាស់​គេម​អាលុយ​​​​មីញ៉ូមសណ្ឋាន unibody ជា មួយកំរិតស្តើង  8,8 mm ។ អេក្រង់ 10,1 អ៊ីន កំរិត​ពង្រីក 1.920 x 1.200 ពិសែល ចំណុចរូប 224 ppi ។​