Thursday, September 13, 2012

smartphone ជាលើកដំបូងមានអេក្រង់ Full HD

ជាមួយកំរិតពង្រីក 1.920 x 1.080 ពិសែល ដង់ស៊ីតេចំណុចរូប​នៅ​​លើ smartphone អេក្រង់ 5អ៊ីនរបស់ Oppo ទទួលដល់ 441 ppi ផ្តល់​មកគុណភាពបង្ហាញ់ច្បាស់ជាង 30% iPhone 4/4S របស់ Apple
Oppo ធ្លាប់បានស្គាល់នៅពេលប្រកាស Oppo Fineder, smartphone ស្តើងបំផុតនៅលើពិភពលោក ។ ក្រុមហ៊ុននេះកំពុងបន្ត​ធ្វើឲ្យមាន​ចំ​​ណាប់អារម្មណ៍នៅពេលបង្ហាញ់ពីអាថ៌កំបាំងការងាររៀបចំគំរូ smartphone ក្រទ្បៃកុំព្យូទ័របន្ទះ មានអេក្រង់ 5 អ៊ីន ប្រកួត​ប្រជែង​​​ជាមួយចរន្តកុំព្យូទ័រ  Galaxy Note និង Note II របស់ Samsung
ខ្នាតមិនមែនជាចំណុចចាប់អារម្មណ៍បំផុតនោះទេតែកំរិត​ពង្រីក​ថ្មីទើបជាការបំពាក់គួរយកចិត្តទុកដាក់នៅលើអេក្រង់នៃផលិតផលមានឈ្មោះថា Oppo Finder 5 ។ មិនឈរត្រឹម HD 720p ដូច Samsung, LG HTC នោះទេ  Oppo នឹងផ្តល់ឲ្យ smartphone 5 អ៊ីនរបស់ខ្លួន អេក្រង់​កំរិត​ពង្រីក 1920 x 1.080 ពិសែល ។ ប្រ​ការ​​នេះជួយឲ្យដង់​ស៊ីតេ​ចំ​ណុច​រូបនៅលើអេក្រង់បង្កើនដល់ 441 ppi ខ្ពស់ជាងច្រើនបើធៀបនឹង​ដង់ស៊ីតេ​ ចំណុចរូបនៅលើអេក្រង់ Retina របស់ iPhone 4 និង 4S (326 ppi).
យោងតាម  Mic Gadget, Oppo Finder 5 បានលេចមុខចេញ​ប៉ុន្តែ​គ្រាន់តែជាគំរូកំណែ ។ ផលិតផលនេះបានបំពាក់ដោយប្រព័ន្ធ​ប្រតិ​បត្ត​​ការ Android Jelly Bean ជាមួយ microprocessor ខួរ​ក្បាល ៤ Qualcomm Snapdragon S4 Pro ។ ក្រុមហ៊ុនផលិតរបស់​ចិនក៏បាន​បង្ហើបពីអាថ៌កំបាំង បច្ចេកវិទ្យាអេក្រង់បានប្រើប្រាស់​គឺ LCD ប្រកប​ដោយ​​​លទ្ធភាពបង្ហាញ់ដូចក្រដាស់អេទ្បិចត្រូនិច។

កុំព្យូទ័រ all-in-one ស្តើងអស្ចារ្យរបស់ HP លេចមុខចេញ

SpectreOne មានអេក្រង់​ 23,6 អ៊ីន កំរិតពង្រីក Full HD ស្តើង 11,5 mm ទើបបានឧទ្ទេសនាមបីគំរូកុំព្យូទ័រ Envy TouchSmart និង Pavilion
ក្នុងនោះ  SpectreOne មានតម្លៃជាលើដំបូងគឺ 1.299 USD ។ កុំព្យូទ័រ នេះមានគម្រោងលក់នៅប្រទេសអាមេរិកនាខែវិច្ឆិកាខាងមុខ ។ ផលិតផលបានបំពាក់អេក្រង់​ 23,6 អ៊ីន កំរិតពង្រីក 1.920 x 1.080 ពិសែល និងមិនទ្រទ្រង់ចរន្តឆក់។ ក្រៅពីនេះ SpectreOne នៅបាន បំពាក់  trackpad HP TouchZone ដើរភ្ជាប់ជា​មួយ​ការរួមបញ្ចូលគ្នា នូវបច្ចេកវិទ្យា NFC ។​
អំពីរូបសណ្ឋាន SpectreOne ប្រើប្រាស់ card គំនូ Nvidia GeForce និង microprocessor Intel Core i5 ផ្អែកលើមូលដ្ឋាន Ivy Bridge ថ្មីបំផុត ។ ការតភ្ជាប់រួមបញ្ចូលគ្នាជាស្រាប់នៅលើ  SpectreOne រួម​មានពីររន្ធ USB 2.0 និងពីររន្ធ USB 3.0។ បន្ថែមពីលើនោះ អ្នក​ផ​លិត​អនុញ្ញាតិឲ្យអ្នកប្រើជ្រើសរើសសំបុក SSD រួមជាមួយ  Expre​​​​​​​ss​​Cache សំដៅកែសម្រួលពេលវេលាបើកដំណើរការ​ម៉ាស៊ីន និង​​កិច្ច​អនុវត្ត​នានា 
ក្រៅពីនេះ  Hewlett-Packard នៅឧទ្ទេសនាមបន្ថែមបីគំរូកុំព្យូទ័រ​នៃ​​ចរន្ត  Envy TouchSmart និង Pavilion ។ ក្នុងនោះ  Envy TouchSmart 23 មានតម្លៃចាប់ផ្តើមគឺ 999 USD ចំពោះ Envy TouchSmart 20គឺ 799 USD ។ អ្នកផលិតបានឲ្យដឹងថា ពីរគំរូនេះមាន​គម្រោង​​​លក់ក្នុងខែ​តុលាខាងមុខ ។
អេក្រង់ទាំងពីរកុំព្យូទ័រ  Envy TouchSmart ថ្មីមានកំរិតពង្រីក  1.920 x 1.080 ពិសែល ។ ទាំងពីរម៉ូដែលនេះសុទ្ធតែប្រើប្រាស់​ឈីព  Ivy Bridge , hard disk drive  3 TB អនុញ្ញាតិជ្រើសរើស​បន្ថែម​សំបុក Blu-ray រួមជាមួយការតភ្ជាប់ HDMI ។ ក្រៅពីនេះ  Hewlett-Packard នៅបំពាក់បន្ថែមបច្ចេកវិទ្យាសម្លេង Beats សម្រាប់​​​ផលិតផល​របស់​ខ្លួន ។
Pavilion 20 ប្រើប្រាស់អេក្រង់ 20 អ៊ីន និងបានលក់ក្នុងតម្លៃ  449 USD ។ ម៉ូដែលនេះមិនទ្រទ្រង់អេក្រង់ចរន្តឆក់ តួរលេខផ្សេងៗ​ពី​កុំព្យូទ័រនេះក៏ពុំទាន់បានដឹងច្បាស់លាស់ ៕

Monday, September 10, 2012

ទិន្នផលរបស់ Xperia T, TX និង V ខួរក្បាលពីរ

Sony Xperia បីប្រភេទទើបតែបង្ហាញ់ខ្លួនការប្រើប្រាស់តែ microprocessor ខួរក្បាល ២ Qualcomm Snapdragon S4 ប៉ុន្តែចំណុច​ទិន្នផលដែលល្អជាង S III, One X Optimus 4X HD គឺប្រើ microprocessor ខួរក្បាល​ ៤ ។
ក្នុងពេលគូបដិបក្សដូចជា Samsung,LG HTC បានផ្ទេរទៅរក​ខួរក្បាល​​ ៤ ក្រុមហ៊ុនទូរស័ព្ទប្រទេស ជប៉ុនក៏នៅស្មោះត្រង់ជា​មួយ​​ផលិត​​​ផល​ខួរក្បាល ២ ។ ទោះជាយ៉ាងណា ការបំពាក់ microprocessor ខួរក្បាល ២ ជំនាន់ថ្មីរបស់ Qualcomm នៅ​លើបណ្តា  smartphone Xperia T, TX និង V ទើប បង្ហាញ់ខ្លួន​សឲ្យ​ឃើញថា ទិន្នផលរបស់  smartphone Sony មិនចាញ់នឹងគូ​បដិ​បក្ស​​ខួរក្បាល ៤ ប៉ុន្មានទ្បើយ ពុំទៀតសោតល្អជាងផង ។
យោងតាម  GSM Arena មានការធ្វើ test ដែលប្រើផ្នែកទន់  Benchmark Pi, NenaMark 2 Quadrant ក្រុមបី Xperia ខួរក្បាល ២ ជំនាន់ថ្មីរបស់ Sony តែងយកឈ្នះលើគូប្រកួត Galaxy S III ប្រើប្រាស់ microprocessor Exynos ខួរក្បាល ៤ ឬ One X, Optimus 4X HD ប្រើប្រាស់ Tegra 3 ខួរក្បាល ៤ ផងដែរ 
Xperia T, Xperia TX (កំណែផ្សេងទៀតរបស់ T) និង Xperia V តែង​​ប្រើរូបសណ្ឋានខួរក្បាល ២ ជាមួយ microprocessor ប្រើ​រចនា Krait ថ្មី របស់  Qualcomm, Snapdragon S4 ល្បឿន 1,5 GHz ។ គំនូ GPU នៅលើប្រភេទ chipset ថ្មីនេះគឺ  Adreno 225
test ទិន្នផលដំបូង សម្រាប់ក្រុមបី Xperia ថ្មី BenchmarkPi ជា​ឧបករណ៍អនុញ្ញាតិការត្រួតពិនិត្យ microprocessor របស់ chip ។ ​ប៉ុន្តែការធ្វើ test នេះ មិនជាអំណោយផលប៉ុន្មានចំពោះ​ប្រ​ភេទ​ឈីព​ខួរក្បាលច្រើន ហេតុនេះចំណុចខ្លាំងបានធ្លាក់ទៅលើ microprocessor Krait ខួរក្បាល ២ របស់ Qualcomm នៅលើ​បណ្តាម៉ូដែល Xperia T, TX និង V
ពិសោធន៍ test ទីពីរ NenaMark 2 ប្រមូលផ្តុំលើលទ្ធភាព​ដោះ​ស្រាយគំនូរបស់ 3 model Xperia GPU និងចាប់ផ្តើមឲ្យ​ឃើញ​កម្លាំងពិតប្រាកដរបស់ ខួរក្បាល ២ ជំនាន់ថ្មី ប្រៀបធៀប​ជា​មួយបណ្តាម៉ូដែលខួរក្បាល ៤ ដូចជា Samsung Galaxy S III, HTC One X Optimus 4X HD របស់ LG
ចុងបញ្ចប់  GSM Arena អនុវត្តផ្នែកវាយតម្លៃទិន្នផលសរុបដោយ​ផ្នែក​ទន់ Quadrant ។ នេះក៏ជាបទ ពិសោធន៍ test សឲ្យឃើញ​កម្លាំងពិតប្រាកដរបស់ក្រុមទាំងបី Xperia T, TX និង V ដែល​ទើបតែ បង្ហាញ់ខ្លួន ធៀបជាមួយបណ្តាម៉ូដែលខួរក្បាល ៤ រូប​សណ្ឋានអស្ចារ្យរបស់ Samsung, HTC និង LG ដែលលេច​មុខ​ចេញនៅពេលមុននោះ ។
Xperia V ឈរជួរមុខ ជាមួយ 6.000 ពិន្ទុ ក្នុងពេល Xperia TX និង T មានតែ 5.793 និង 5.675 ពិន្ទុ បង្កើតគម្លៀត 300ពិន្ទុ ជាមួយ Galaxy S III និងដើរឆ្ងាយជាង HTC One X ក៏ដូច  LG Optimus 4X HD

Lenovo បញ្ចេញពីរ laptop ដែលមានគុណភាពថេរអស្ចារ្យសម្រាប់អ្នកជំនួញ

ក្រុមហ៊ុនផលិតបានឲ្យសឹងថា ThinkPad X230 និង​ T430 បាន លក់ក្នុងតម្លៃចាប់ពី 1050 USD ដល់ 1500 USD .
ម៉ូដែលទាំងពីរនេះសុទ្ធតែបានបំពាក់មូលដ្ឋាន microprocessor Intel ថ្មីបំផុត  បច្ចេកវិទ្យា  EE3 (Enhanced Experience 3.0), RapidBoot រួមជាមួយរន្ធ  SSD ។ អាស្រ័យហេតុនេះ កុំព្យូទ័រអាចបើក​ដំ​ណើរ​ការលឿនជាងបណ្តាកុំព្យូទ័រដើរ Windows7 ជាធម្មតាដល់ 40%.។ យោងតាម  Lenovo កុំព្យូទ័រ ThinkPad X230 និង T430 មានគ្រោងយ៉ាងមាំ និងទទួល​ស្តង់​ដា​អំពីការ​ទប់ទល់​គ្រប់​មជ្ឈដ្ឋាន ។
ក្នុងនោះ  ThinkPad X230 ធ្ងន់ 1,4 kg មានអេក្រង់ IPS 12,5 អ៊ីន និងកំរិតពន្លឺ 300 nit ។ អ្នកប្រើប្រាស់ អាចជ្រើសរើសការរួម​បញ្ចូល​​​គ្នាតភ្ជាប់ 4G ជាមួយ keyboard Precision មានភ្លើង​ផ្ទែ​ទ្រទ្រង់ភន្លឺដល់ កុំព្យូទ័រ ។
ThinkPad X430 លេចធ្លោដោយលទ្ធភាពធ្វើសកម្មភាពជាប់​រហូត​ដល់ 30 ម៉ោង ។ ផលិតផលនេះ ទ្រទ្រង់ការតភ្ជាប់ជាច្រើន ក្នុង​នោះ​​​​​​រួមមានទាំង USB 3.0 និង 4G ។ កុំព្យូទ័រប្រើ card គំនូដាច់​ដោយ ទ្បែករបស់ Nvidia
អំពីលក្ខណៈពិសេសសម្រាប់អ្នកជំនួញ គឺគំរូ laptop ថ្មីរបស់ Lenovo ប្រើប្រាស់ផ្នែកទន់ Hardware Password Manager សំដៅគ្រប់គ្រង hard disk drive  បកប្រែសារដោយស្វ័យប្រវត្ត ផ្នែកអានខ្យៅដៃ  BIOS Port Lock ដើម្បីទប់ស្កាត់ការ​តភ្ជាប់ពី​ចម្ងាយ និង USB ជាដើម ៕

Nokia និង HTC បង្ហាញ់អាថ៌កំបាំងជាច្រើនពីម៉ូដែល Windows Phone 8 ថ្មី

ក្នុងពេលក្រុមហ៊ុនទូរស័ព្ទហ្វាំងទ្បង់គ្រប់គ្រង Lumia 920 ​និង 820 ជាមួយអេក្រង់ធំទូលាយ 4,5 អ៊ីន រូបសណ្ឋានខួរក្បាលពីរ  HTC ក៏កំពុងរុករកគំរូ  Windows Phone រួមបញ្ចូលគ្នាសម្លេង Beats Audio
រូបភាពអំពីឈុត Lumia ថ្មីប្រើប្រាស់ Windows Phone 8 លេចមុខ​ចេញនៅលើបណ្តាញ Twitter របស់ Evleaks មិនមែនចេញពី Nokia នោះទ្បើយ ។
យោងតាមពត៌មានពី  GSM Arena, Lumia 920 មានសមត្ថភាព​ជា​ច្រើន អាចជា Windows Phone ដំបូងដែលបាន Nokia បំពាក់​បច្ចេកវិទ្យា​ថតរូប​ PureView ដ៏ល្បីល្បាញ់ ។ ទន្ទឹងការរក្សារូប​សណ្ឋាន​ខួរក្បាលពីរជាមួយឈីព Qualcomm Snapdragon S4 និងអេក្រង់  HD 4,5  អ៊ីន​ ។
ក្នុងពេលនោះ  Lumia 820 ក៏មានអេក្រង់ធំជាមួយបច្ចេកវិទ្យា Super AMOLED HD ខ្នាត 4,65 អ៊ីន និងបំពាក់រូបសណ្ឋានខួរ​ក្បាល​​ពីរ ប៉ុន្តែមិនមាន  PureView ដូច Lumia 920 ទេ ។
ទាំងពីរម៉ូដែល Lumia ដើរ Windows Phone 8 របស់ Nokia សុទ្ធតែមានប្លង់ប្រកបដោយសំបក Polycarbonate ។ យោងតាម GSM Arena, នេះគឺជាឈុតមានសមត្ថភាពច្រើន ត្រូវបាន​ក្រុម​ហ៊ុន​ឧទ្ទេសនាមក្នុងព្រិត្តិការណ៍ ដែលប្រព្រិត្តទ្បើងនាថ្ងៃទី 5/9 ខាងមុខនៅសហរដ្ឋអាមេរិក ។
បញ្ហា  Samsung ចៃដន្យបង្ហាញ់ Windows Phone 8ដំបូងនៅ​តាំង​​ពិពណ៌  IFA 2012 បណ្តាលឲ្យ ក្រុមហ៊ុនផលិតផ្សេងៗ ដូច​ជា Nokia មានការទើសចិត្តជាខ្លាំង ។ និង HTC ជាក្រុមហ៊ុន​ចូល​ចិត្ត ប្រើប្រព័ន្ធប្រតិបត្តិការរបស់ Microsoft ក៏បញ្ចេញភ្លាមៗនូវ​ម៉ូដែល  WP8 របស់ខ្លួន ។
ទោះបីពត៌មានអំពីរូបសណ្ឋានពុំទាន់បាននិយាយច្បាស់ក៏ដោយ ប៉ុន្តែចំណុចគួរកត់សំគាល់លើ ម៉ូដែលនេះគឺការរក្សា​បច្ចេក​វិទ្យាសម្លេងដ៏ល្បីរបស់ smartphone Android HTC, Beats Audio
បច្ចុប្បន្ននេះក៏មិនទាន់មានក្រុមហ៊ុនផលិតមួយណាប្រកាសពីវេលាផ្សព្វផ្សាយឲ្យពិតប្រាកដ smartphone ដើរ Windows Phone 8 នៅលើទិផ្សារ គិតទាំង Samsung ។ ប៉ុន្តែ មានទំព័របណ្តាញ​ជា​ច្រើនឲ្យដឹងថា បណ្តាម៉ូដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មី​របស់ Microsoft អាចមានវត្តមាននៅ លើទីផ្សារ នាខែតុលា​ខាង​មុខ ជាពេលវេលាដែល WP8 លេចមុខចេញពិតប្រាកដ ៕

Tuesday, September 4, 2012

Toshiba បញ្ចេញ ultrabook ចរន្តឆក់ និង laptop Windows 8 តម្លៃ 600 USD

Satellite P845t មានបំពាក់អេក្រង់ចរន្តឆក់ រួមជាមួយ​ប្រព័ន្ធ​អូប៉ាល័រ គំរូសម្រាប់ការកំសាន្ត ក្នុងពេល Satellite S955 ជាគំរូ laptop ដាក់បញ្ចូលស្រាប់ Windows 8 មានតម្លៃថោកបំផុតបាន​ប្រកាស់​នាពេលបច្ចុប្បន្ន ។
ក្រៅពៅនេះ ក្រុមហ៊ុនក៏បានបញ្ចេញបីផលិតផលផ្សេងទៀតគឺ  Satellite U945 គំរូ ultrabook តម្លៃសមរម្យ និង Satellite S955 អេក្រង់ 15 អ៊ីន មានខ្នាតស្តើងនិងស្រាល (ប៉ុន្តែពុំស្មើ ultra book គំរូ ) និង Satellite U845W មានអេក្រង់សមាមាត្រ 21:9 ។ ទាំង​អស់​ផលិតផលនេះ នឹង បានចេញលក់នាថ្ងៃ 26/10 ខាងមុខ ស្រប​​​​នឹងពេលវេលាប្រព័ន្ធប្រតិបត្តការ Windows 8 មាន​វត្តមាន​ពិតប្រាកដនៅលើទីផ្សារ ។
គំរូ Satellite U945 កំណែលើកកំពស់របស់ U845។ គំរូ ultrabook អេក្រង់ 14 អ៊ីននេះមាន​តម្លៃ​សមរម្យជាង អ្នកប្រើប្រាស់អាច​ជ្រើសរើស microprocessor  Core i3, i5, hard disk drive ចំណុះ  500 GB និងឈីពចងចាំ SSD 32 GB សម្រាប់បើកដំណើរកា​រ​លឿនជាង មានទម្ងន់ 1,8 kg ។ ម៉ូដែលនេះក៏មានពីររន្ធ USB 3.0 និង 2.0 រង្វះ Ethernet និង HDMI
បន្ទាប់មកគឺ Satellite P845t ជាម៉ូដែលនៃចរន្តខ្ពស់របស់ Toshiba ជាមួយអេក្រង់ចរន្តឆក់ ប៉ុន្តែ​កំរិតពង្រីកត្រឹមតែ 1.366 x 768 ពិ​សែល ។ ផលិតផលនេះមានខ្នាតអេក្រង់ 14 អ៊ីន  ស្រទាប់ធ្វើ​ដោយ​​​​​​លោហធាតុយ៉ាងសង្ហា ។ កុំព្យូទ័រអនុញ្ញាតិជ្រើសរើស microprocessor Core i3 i5, RAM 6 GB និង hard disk drive ទ្បើង​​ដល់ 750 GB ។ ដើម្បីបំរើការកំសាន្ត ផលិតផល​ក៏មាន​ភ្ជាប់​ប្រព័ន្ធអូប៉ាល័រ  loa Harman KardonSatellite P845t មាន​បី​រន្ធ USB 3.0, HDMI, Ethernet និងបចេ្ចកវិទ្យា Wireless Display របស់ Intel ជួយការផ្សាយសញ្ញាវិដេអូ ដោយគ្មាន​ខ្សែបញ្ជូន 
ចុងក្រោយគឺ Satellite S955 មានកម្រិតស្តើងជាង 30% បើធៀប​ជា​​មួយជំនាន់មុនចរន្ត S របស់ Toshiba ប៉ុន្តែក៏នៅមិនទាន់ស្មើគំរូ  Ultrabook  ផលិតផលនេះប្រើ microprocessor  Intel Core i5 ULV microprocessor  AMD A8 អង្គចងចាំ RAM 8 GB និង hard disk drive 750 GB ។ អេក្រង់ខ្នាត  15,6 អ៊ីន កំរិតពង្រីក 1.366 x 768 ពិសែល ប៉ុន្តែគ្មានអេក្រង់ចរន្តឆក់ ។ ចំណុច​ដែលគួរចាប់​អារម្មណ៍​គឺផលិតផលនេះមានតម្លៃត្រឹមតែ 600 USD
ចុងបញ្ចប់គឺគំរូ Satellite U845W មានស្តង់ដា ultrabook ប៉ុន្តែ​អេក្រង់ 14 អ៊ីន គំរូ HD មាន​សមា​មាត្រខុសប្លែក 21:9 កំរិតពង្រីក 1.792 x 768 ពិសែល ។អេក្រង់ទូលាយអាចបង្ហាញ់ដល់ 30  គ្រោង ខ្លឹមសារផ្នែកទន់នៅលើ Windows 8   Satellite U845W  អនុញ្ញាតិជ្រើសរើស micro​pro​​cessor Intel Core i5 i7 ជំនាន់ទី​៣  RAM 6 GB, hard disk drive ក្រទ្បៃជាមួយ 500 GB និង 32 GB SSD ឬ រន្ធ SSD ពោពេញ  256 GB ។កុំព្យូទ័រក៏មានរន្ធបី USB 3.0, HDMI, Ethernet