Sunday, August 12, 2012

Samsung គ្មានចំណូលចិត្តជាមួយ BlackBerry 10

អ្នកផលិតទូរស័ព្ទឆ្លាតដ៏ធំបំផុតនៅលើពិភពលោកបានប្រកាសថា “ គ្មាន​ចំណូលចិត្តជាមួយ RIM និងកម្មសិទ្ធិនៃប្រព័ន្ធប្រតិបត្តការ BlackBerry 10” ដើម្បីបំបាត់ចោលនូវពាក្យចចាមអារាម ។
រួមជាមួយការថយចុះរបស់ RIM នៅរយៈពេលកន្លងមក ពាក្យចចាម​អា​រាម​​​​អំពីបញ្ហា Samsung កំ ពុងសម្លឹងមើល និងចង់ប្រមូលឥទ្ធិពល​ពី​ដៃ​គូ​ប្រ​​កួតមកវិញដែលលេចមុខទ្បើងកាលពីចុងឆ្នាំមុន ។ ប៉ុន្តែនៅពេលថ្មីៗ​នេះ ក្រុមហ៊ុនអេទ្បិចត្រូនិចនៃប្រទេសកូរ៉េ បានបញ្ចេញមតិ ដើម្បីបំបាត់​ចោល​នូវពាក្យចចាមអារាមខាងលើ ។
អ្នកយកការណ៍របស់ Samsung បានឆ្លើយទៅ Allthingsd, ថា “Samsung គ្មាន​​​​ចាប់អារម្មណ៍ ដល់ការ ប្រមូល RIM​ ទ្បើងវិញទេ ក៏ដូចជាការ​បាន​​ផ្តល់​ច្បាប់អនុញ្ញាតិឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តការ  BlackBerry 10 ” ផលិត​​ផលត្រូវបានសង្ឃឹមថានឹងសង្រ្គោះ  RIM ចេញផុតពីវិបត្តយ៉ាងធ្ងន់ធ្ងរនៅ​លើទីផ្សារទូរស័ព្ទឆ្លាត ។
ការពិត BlackBerry 10 នៅមានភាពយឺតយ៉ាវ និងពន្យាពេលដល់ដើមឆ្នាំ​ក្រោយ​ទើបលេចមុខចេញ  ក្នុងពេលនោះ Samsung កំពុងមានក្នុងដៃ ៤ មូលដ្ឋានគ្រិះផ្សេងៗគ្នា ត្រៀមលក្ខណៈជាស្រេចសំរាប់ ទូរស័ព្ទឆ្លាត ។
ក្រុមហ៊ុនកំពុងប្រមូលផ្តុំសំខាន់ទៅលើ  Android របស់ Google ប្រព័ន្ធប្រតិ​បត្តការលេខ ១ នាពេល​បច្ចុប្បន្ន បំរុងគឺជាប្រព័ន្ធប្រតិបត្តការ  Windows Phone របស់ Microsoft និង Bada ដោយក្រុម​ហ៊ុន​អភិវឌ្ឍន៍ផ្ទាល់ខ្លួន ។ ទន្ទឹង​នោះ Samsung ក៏កំពុងអភិវឌ្ឍន៍បន្ថែម ប្រព័ន្ធប្រតិបត្តការថ្មី​មួយ​ទៀត​​គឺ Tizen។ បណ្តាផលិតផលខាងលើគឺជាចំណុចខ្លាំងគ្រប់គ្រាន់ដើម្បី Samsung អាចការពារបាន​តួនាទី​របស់ខ្លួន ចំពោះមុខគូប្រកួតដ៏ធំ​នៅ​ខាង​ក្រោយគឺ Apple ជាមួយ iOS    

Friday, August 10, 2012

Xperia P នឹងតម្លើង Android 4.0 មុនថ្ងៃទី 25/8

ចំណុចខ្សោយអំពីប្រប័ន្ធប្រតិបត្តការហួសសម័យ នឹងបានកែប្រែធ្វើ​ឲ្យ​ប្រសើរទ្បើងនៅលើ Xperia P នាពេលឆាប់ៗខាងមុខ ។
នៅលើទំព័រពត៌មានរបស់ Sony Mobile ទើបតែពិភាក្សាអំពី​ដំណើរការ​ជិត​បានសម្រេចជាស្ថាពរ  និង​​​នាំ Xperia P ទ្បើង Android 4.0 ភ្លាមៗ ចាប់​ពី​ថ្ងៃទី 19 ដល់ 25 ខែសីហាខាងមុខ ។
Xperia P ស្ថិតនៅក្នុងចំណែកពីមធ្យមទៅ​ខ្ពស់នៃចរន្ត smartphone 2012 របស់ Sony ។ ទូរស័ព្ទឆ្លាត​លេចធ្លោដោយមានអេក្រង់ ៤ អ៊ីន កំរិតពង្រីក qHD រួម​បញ្ចូល​​គ្នានូវបច្ចេកវិទ្យា White Magic ផ្តល់​នូវ​​លទ្ធភាព​បង្ហាញ់​ភ្លឺច្បាស់ និងសន្សំសំចៃថាមពលបាន 50% បើធៀបជាមួយអេក្រង់ធម្មតា។ ក្រៅ​​​ពីនេះ  Xperia P នៅប្រើ microprocessor  ខួរក្បាលពីរ  NovaThor U8500 ល្បឿន 1GHz, RAM 1GB និង​​កាមេរ៉ា ៨ មេហ្គាពិសែល ថតគំរូ  Full HD. ។ ប៉ុន្តែប្រព័ន្ធប្រតិបត្តការ Android 2.3 នៅមាន​ចំ​ណុចខ្សោយគឺ​ភាព​ហួស​សម័យនៃគំរូ  smartphone នេះ ។ 
ពេលមុនមក Sony បានអះអាងថានឹងប្រមូលផ្តុំលើកកំពស់  Android 4.0 ICS សម្រាប់បណ្តាម៉ូដែល smartphone ដែលកំពុងប្រើប្រាស់  Gingerbread ផ្ទុយនឹងការស្រាវជ្រាវ Jelly Bean នៅលើគំរូមាន​ស្តង់ដាខ្ពង់ខ្ពស់ ៕

Lenovo បញ្ចេញ ៥ laptop ថ្មីប្រើឈីព Ivy Bridge

ផលិតផលទាំងនេះមានពណ៌ស្រស់ស្អាត និងបានបំពាក់ microprocessor ជំនាន់ថ្មីបំផុតរបស់ Intel
Lenovo ទើបតែឧទ្ទេសនាមព្រមៗគ្នា ៥ គំរូ laptop ថ្មីប្រើ microprocessor Ivy Bridge ចេញពីចរន្ត G និង IdeaPad Z series ។ គំរូកុំព្យួទ័រយួរដៃថ្មី​នៃក្រុមហ៊ុននេះរួមមាន Lenovo G480, G580, IdeaPad Z380, Z480 និង  Z580
G480និង G580បានបំពាក់អង្គចងចាំ  RAM DDR3 និង hard disk drive 1TB ។ កុំព្យួទ័រមានពណ៌ ស្រស់ ស្អាត ដូចជាពណ៌ត្នោត ពណ៌ខៀវទឹក​សមុទ្រ និងពណ៌ក្រហម ។ ម៉ូដែលទាំងពីរនេះ ប្រើ ប្រាស់ keyboard  AccuType ក្នុងនោះ G580បានបំពេញបន្ថែម keyboard លេខ ដើម្បីងាយ​ស្រួលក្នុង ការបញ្ចូលទិន្នន័យ ។ អ្នកប្រើប្រាស់អាចជ្រើសរើស​មួយក្នុង​ចំណោមគំណូររួមបញ្ចូលគ្នានៃ Intelcard ដាច់ដោយទ្បែក  Nvidia GeForce GT630 với VRAM 1GB
ក្រៅពីនេះកុំព្យួទ័រនៅមានបំពាក់រន្ធឌីស Blu-ray ។ ​ផលិតផលនេះមាន​តម្លៃ​​ចាប់ផ្តើមគឺ 515 USD សម្រាប់កំណែប្រើឈីព  Core i3
IdeaPad Z series រួមមានពណ៌ស ពណ៌ក្រហម និងពណ៌ខៀវ  ជាមួយ​សមទ្ធិកម្ម  3D ។ អ្នកផលិត​បាន​​​ឲ្យដឹងថា ដោយទ្បែកកំណែពណ៌​ប្រផេះ​គ្មានសមទ្ធិកម្មបែបនេះ ។ បីម៉ូដែល Z series ថ្មីបានបំ​ពាក់អេក្រង់  LED HD សមាមាត្រ  6:9 ជាមួយ  webcam 0,3 “ចុច” រួមជាមួយ card គំនូរ  Nvidia GeForce GT640M មាន  VRAM 2GB ។ អ្នកប្រើអាចជ្រើសរើស​ក្បាល DVD ឬរន្ធឌីស Blu-ray ។ បន្ថែមលើនោះ គំរូទាំងបីនេះបានរួម​បញ្ចូល​​គ្នានូវបច្ចេកវិទ្យា  Intel WiDi ជួយរំលែកខ្លឹមសារនៅលើ​ទូរទស្សន៍ ។​ កុំព្យួទ័រយួរដៃ Z series មានតម្លៃ ចាប់ផ្តើមគឺ 650 USD


Monday, August 6, 2012

ចរន្តឈីពចងចាំ Samsung ថ្មី លឿនជាង 4ដង

ចរន្តផលិតផលថ្មីមានរាងតូចល្មមជាមួយឈីព 64GB ស្តើង 1,2mm និងមាន​ទម្ងន់​ត្រឹមតែ 0,6g
ជំនាន់អង្គចងចាំ​ eMMC ថ្មីទើបតែបាន Samsung ឧទ្ទេសនាម និងក៏ បានចាប់​ផ្តើម​ផលិតជាទូទៅ ប្រកបដោយល្បឿនបញ្ចូល ទិន្នន័យ លឿនជាងបួនដង  សម្រាប់​ឧបករណ៍ចល័តនាពេលខាងមុខ ។
ជាក់ស្តែងបណ្តាឈីពចងចាំ Pro Class 1500 នេះ មានល្បឿនអាន និងកត់ត្រា 140MB/វិនាទី និង 50MB/​វិនាទី វាស្របជាមួយគ្នាដោយ ដំណើរការបញ្ចូលគ្នា រវាងបច្ចេកវិទ្យា 64-gigabit NAND និង ប្រ ទាក់  DDR2.0 ។ នេះក៏ជាជំនាន់អង្គ ចងចាំ​នៅលើឧបករណ៍ចល័ត ជាដំបូងទ្រទ្រង់ស្តង់ដា  ទំនើប  JEDEC eMMC v4.5
អាស័្រយដោយបានផលិតលើមូលដ្ឋានបច្ចេកវិទ្យា  20nm ជំនាន់ ឈីពថ្មីមាន​ខ្នាត​ដ៏តូច  ក្នុងពេលដែលរក្សាចំណុះអង្គចងចាំធំ ដដែល  ។ តាមនោះ ប្រភេទ​ឈីព 64GB ស្តើង 1,2mm និងធ្ងន់ត្រឹម តែ  0,6g ជាការល្អពេកក្រៃ​សម្រាប់​ឧបករណ៍ចល័តស្តើងបំផុត 

Archos G10 XS ស្តើងជាង iPad ចេញលក់នៅចុងខែសីហា

មានពត៌មានផ្សាយថា គំរូ tablet មានកម្រាស់ត្រឹមតែ 7.6mm ប្រើ ប្រាស់ Keyboard ពាក់នៅខាងក្រៅដូច Transformer Prime មាន គម្រោង ចេញលក់​កំ​ទ្បុង ៣​ សប្តារហ៍ខាងមុខ ។
ក្រុមហ៊ុនផលិត Archos ទើបតែប្រកាសថានឹងលក់ tablet G10 XS គំរូនៅចុង​ខែនេះ ។ ផលិតផលនេះធ្លាប់បានគេ ឧទ្ទេសនាម នៅទី ក្រុង Paris នៅដើម​ខែ​មិនាកន្លងទៅ ។
បច្ចុប្បន្ន  Archos ក៏ពុំទាន់បញ្ចេញនូវពត៌មានអ្វីអំពីរូបសណ្ឋាននៃ tablet G10 XS  ក៏ប៉ុន្តែយោងតាមពត៌មានពីមុនមក  ម៉ូដែលនេះ បានបំពាក់ Keyboard ពាក់នៅខាងក្រៅដូច  Transformer Prime  ស្តើងត្រឹមតែ  7,6mm មានអេក្រង់  10,1 អ៊ីន និងដើរ  Android Ice Cream Sandwich ។ ក្រៅពីនេះ tablet ថ្មីរបស់ Archos នៅមានទ្រ ទ្រង់ការតភ្ជាប់នានាដូចជា  microUSB, microSD និង  mini HDMI
តម្លៃ tablet G10 XS ក៏ពុំទាន់បានប្រកាសពិតប្រកដ ។ ទោះជាយ៉ាង ណា ក្នុងព្រិត្តិការនាខែមិនា  Archos បានឲ្យដឹងថា G10 XS អាច នឹងមានតម្លៃពី   260-520 USD

Friday, August 3, 2012

Microsoft ប្រែក្លាយរូបភាពនិងខ្លឹមសារលាតត្រដាងនៅ

មិនត្រឹមតែលាតត្រដាងខ្លឹមសារនៅក្នុងទូរស័ព្ទប៉ុណ្ណោះទេ  tablet នៅ​​​​​លើជញ្ជាំង ឬនៅ​លើបាតដៃ  អ្នកប្រើប្រាស់អាចធ្វើកាយវិការ​នៅ​​លើអេក្រង់ស្រមោល​ដែល​មិនចាំ​បាច់ប៉ះលើឧប្បករណ៍​ ។
បាតដៃក៏ក្លាយជាអេក្រង់ចរន្តឆក់
ក្នុងបន្ទប់ស្រាវជ្រាវនៅ Redmond, Washington (អាមេរិក)  Microsoft កំពុងប្រមូល​ផ្តុំ​​អភិវឌ្ឍន៍ប្លង់មួយគួបផ្សំរវាង​កាមេរ៉ានិង​ម៉ាស៊ីន​បញ្ចាំង  អាចមានសកម្មភាព​ដូច​កែវឆ្លុះ Google Glass ។ ភាពខុស​គ្នា​​​​រវាងឧបករណ៍ទាំងពីរខាងលើគឺ  Google ចង់​ជួយដល់អ្នក​ប្រើ​ប្រាស់​មើលបានខ្លឹមសារយ៉ាងច្បាស់តាំងនៅលើអេក្រង់ដ៏តូច​នៃ​កែវ​​ឆ្លុះ  ចំពោះ Microsoft គឺគិតតែពីរឿងផ្សាយរូបភាពនោះចេញ​ទៅ​ខាងក្រៅ ។
ជាមួយបច្ចេកវិទ្យា Wearable Multitouch Projector (ម៉ាស៊ីនបញ្ចាំង​ច្រើន​ចំណុច​អាចបំពាក់នៅលើខ្លួនមនុស្ស)​ របស់  Microsoft ។ ជា​មួយ​​​​ជញ្ជាំង​ ឬសៀវភៅ ឬ​បាត​ដៃ ក៏អាចក្លាយជាអេក្រង់​ចរន្តឆក់​ភ្លាមៗ ដើម្បីអ្នកប្រើប្រាស់បើកកិច្ចអនុវត្ត គូគំនូរ បើកវិដរអូ ។ ល ។ និងលក្ខណៈពិសេសផ្សេងៗមាននៅក្នុង  smartphone

ប្រអប់សំបុត្រ Hotmail បានជំនួសដោយ Outlook

Microsoft ទើបតែប្រកាសសេវាកម្ម webmail ថ្មីសុទ្ធសាធ Outlook. com ជាមួយ​ចំ​ណុចប្រទាក់គ្នាយ៉ាងទំនើប និងលទ្ធភាពទ្រទ្រង់ដល់ អ្នកប្រើប្រាស់​សម្រាប់តាម​ដាន​​​​រាល់ពត៌មាន​ថ្មីនៅលើ  Facebook​ , Twitter, Google..ចំនៅក្នុងប្រអប់សំបុត្រ ។ ​ជិតមួយទសវត្សរិ៍កន្លង​ទៅ Hotmail ធ្លាប់ជាសេវាកម្មសំបុត្រអេទ្បិចត្រូនិច​លំ​ដាប់​​​​​លេខ​ ១ នៅលើពិភពលោក ។ ប៉ុន្តែក្រោយ​ពេល  Google ឧទ្ទេសនាម Gmail និង Yahoo ធ្វើឲ្យប្រសើរទ្បើងជាលំដាប់ Hotmail ក៏បាត់តួនាទីនាំ​មុខ​គេ ។
Outlook.com គឺជាដំណាក់កាលរុសរើថ្មីបំផុតរបស់ Microsoft សម្រាប់ webmail ។ ប្រព័ន្ធនេះមានចំណុចប្រទាក់ Metro ភ្លឺថ្លានិង​ងាយ​​​​​​​ស្រួលសម្រាប់អ្នកប្រើ ។ អាស្រ័យហេតុនេះ​ចំនួន​សារបាន​លាត​​​​ត្រដាងកើនទ្បើង  30% និង Microsoft ក៏​បាន​​កាត់បន្ថយខ្លះៗ ការផ្សាយពាណិជ្ជកម្មកុំឲ្យចង្អៀតលើផ្ទៃអេក្រង់ ។
Chris Jones សមាជិកក្រុមអភិវឌ្ឍន៍  Outlook បានសរសេរនៅលើ blog របស់ Microsoft ថា “ យើងខ្ញុំកត់សម្គាល់ឃើញថា ត្រូវអនុវត្តន៍​បោះជំហានទៅមុខជា​ដាច់​​ខាត ផ្លោះរំលងអតីតកាល ដើម្បីនាំមក​ដល់​អ្នកប្រើប្រាស់នូវសេវាកម្ម​យ៉ាង​ថ្មីបំផុត ” ។
មានការផ្លាស់ប្តូរមួយគួរចាប់អារម្មណ៍ក្នុងការរួមបញ្ចូលបណ្តាញសង្គម ។ ក្រៅពី​ប្រអប់សំបុត្រ e-mail ធម្មតា អ្នកប្រើប្រាស់ក៏អាច​មើលខ្លឹម​សារ​​​​នៃ  Facebook, Google, Twitter និង LinkedInMicrosoft ក៏បាន​បញ្ជូន Skype ចូល Outlook និង​ផ្តល់តួនាទីដូច Google Talk ក្នុង Gmail
ទន្ទឹងនោះ Outlook បានផ្ទុកកំណែនានាសកម្មភាពនៅលើ web នៃ Word, Excel, Power​​​​Point និង  OneNote រួមជាមួយឃ្លាំងរក្សាទុក​ឯកសារ​​​​តាមរយៈ ​ SkyDrive ។​ទោះបីផ្លាស់ប្តូរសេវាកម្ម អ្នកប្រើ Hot​mail ក៏អាចរក្សាបាននូវអាស័យដ្ឋានរបស់​គេ ដូចជា @hotmail.com, @live.com, @msn.com  រួមជាមួយបញ្ជីទំនាក់ទំនង និង​បង្កើត​​​តាម​របៀប​ចាស់មុននឹងផ្ទេរទៅសេវាកម្ម ៕