Tuesday, October 2, 2012

Wii U ចាប់ផ្តើមលក់នៅប្រទេសអាមេរិកនាថ្ងៃទី 18/11 ជាមួយ 23 ប្រភេទហ្គេមបានដាក់បញ្ចូលជាស្រេច

ផលិតផលនេះមានគម្រោងផ្សព្វផ្សាយក្នុងតម្លៃដំបូងគឺ 299,99 USD សំ​រាប់ម៉ូដែលមានអង្គចងចាំ 8 GB ។
ប្រសិនបើចំណាយ 350 USD អ្នកប្រើអាចទទួលម៉ូដែលមានអង្គចងចាំ 32 GB ។ តម្លៃលក់ Wii U នៅអាមេរិកថោកជាងនៅប្រទេស​ជប៉ុន​ទាំង​ពីរ​កំណែ ធម្មតាតម្លៃ 340 USD ថ្នាក់ខ្ពស់តម្លៃ 405 USD
23 ល្បែងហ្គេមបានដាក់បញ្ចូលជាស្រេចរួមមាន ​4 ឈ្មោះហ្គេមរបស់ Nintendo គឺ New Super Mario Bros.U, Ninja Gaiden 3: Razor's Edge, Nintendo Land និង Sing Party ។ ឈ្មោះហ្គេមនៅសល់គឺ របស់ក្រុម​ហ៊ុនផ្សពេះផ្សាយទី ៣ ឧទាហរណ៍ Call of Duty: Black Ops II, FIFA Soccer 13 ឬ Sonic & All-Stars Racing Transformed.។
ក្រុមហ៊ុនផលិតបានឲ្យដឹងទៀតថា Wii U បានដាក់បញ្ចូល 50 ​ឈ្មោះ​​ហ្គេមនាពេលខាងមុខរហូត​ដល់ខែមិនាឆ្នាំក្រោយ ៕

Galaxy S III កំណែផ្សំថ្ម Swarovski ជាលើកដំបូង

ថ្ម Swarovski ចំនួនជាង 500 គ្រាប់បានដាក់តុបតែងបន្ថែម  Galaxy S III កំណែពិសេស មកពីក្រុម ហ៊ុន Amosu Couture ផលិត មានតម្លៃខ្ពស់​ជាង ៤ ទៅ​ ៥ ដងបើធៀបនឹងតម្លៃដើមនៃផលិតផល ។
Smartphone Galaxy របស់ Samsung គឺជាមួយក្នុងចំណោមចរន្ត​ទូរស័ព្ទ​ដែលកំពុងបានក្រុមហ៊ុននានា ផលិត និងផ្ចិតផ្ចង់ទ្បើងវិញច្រើនបំផុត។ បន្ទាប់ពី Galaxy S II ដល់វេន Galaxy S III មានកំណែច្នៃ ដោយថ្ម Swarovski ។
Galaxy S III Swarovski Edition បានក្រុមហ៊ុនផលិត  Amosu Couture Calf អនុវត្តគឺជា Galaxy S III ដំបូងបំផុតនិងភ្ជាប់ដោយថ្មកំរិត​ខ្ពស់​Swarovski ជាង 500 គ្រាប់ សម្រាប់ព័ទ្ធជំវិញគេមលោហធាតុ នៃទូរស័ព្ទ និង 16 គ្រាប់ផ្សេងទៀតសម្រាប់ដាក់នៅច្នុច Home ផែ្នកខាងមុខ ។ អតិ​​​ថិ​​ជនអាចជ្រើស រើសពណ៌កំណែមុនពេល Amosu អនុវត្ត ។
ដើម្បីមានកម្មសិទ្ធិកំណែពិសេសនេះ អតិ​​​ថិ​​ជនត្រូវតែចំណាយប្រាក់​ប្រ​ហែល  2.700 USD ។ តម្លៃ នេះខ្ពស់ជាង ៤ ទៅ​ ៥ ដងតម្លៃ Galaxy S III មួយគ្រឿងនៅលើទីផ្សារ  ៕

Friday, September 28, 2012

ThinkPad Tablet 2 លក់ចេញនៅថ្ងៃទី 26/10

គំរូ tablet ដើរ Windows 8 និងបំពាក់ microprocessor Intel Clover Trail ល្បឿន 1,8 GHz របស់ Lenovo អាចលក់ក្នុងតម្លៃ 799 USD ។
យោងតាម WP Central ម៉ូដែលនេះលក់ភ្ជាប់ជាមួយ keyboard និងផ្នែក software Office Suite 2013 ។ Lenovo អនុញ្ញាតិឲ្យលប់ចោលនូវឧបករណ៍ដើរភ្ជាប់ជាមួយខ្លះដើម្បីបញ្ចុះតម្លៃលក់ ThinkPad Tablet 2 ។ ទន្ទឹងនោះ អ្នកប្រើប្រាស់ក៏អាចរួមបញ្ចូលបន្ថែមលក្ខណៈពិសេស​ផ្សេង​ៗ ដូចជាឧបករណ៍ បោស សំអាតខ្ចៅដៃ ប៉ុន្តែត្រូវបង់លុយថែម ។
ពេលមុនៗមានពាកយចចាមអារ៉ាមថា ThinkPad Tablet 2 បានបំពាក់  microprocessor Intel Clover Trail ល្បឿន 1,8 GHz ។ កុំព្យូទ័រ​ប្រើ​ប្រាស់​អេក្រង់  IPS 10,1 អ៊ីន កំរិតពង្រីក  1.366 x 768 ពិសែល ។ ថ្មប្រើ​រហូត​បាន 10 ម៉ោង ។ Tablet ថ្មីបំផុតរបស់ Lenovo មានកាមេរ៉ាខាង​មុខ​និងខាងក្រោយ កំរិត ពង្រីក 2 និង 8 “ចុច” ទ្រទ្រង់ USB, NFC, 4G LTE និងទាំងប៊ិចចរន្តឆក់ stylus ៕

Galaxy S III កំណែពណ៌ផ្កាឈូកលេចមុខចេញ

ផលិតផលនេះនឹងបានលក់ចេញនៅទីផ្សារប្រទេសកូរ៉េនៅសប្តារហ៏ក្រោយ ។
យោងតាម​ GSM Arena ទូរស័ព្ទនេះអាចផ្សព្វផ្សាយនៅទីផ្សារ​ផ្សេងៗ​ក្រៅពីប្រទេសកូរ៉េនៅចុងឆ្នាំ នេះ ប៉ុន្តែ  Samsung ពុំទាន់​អះអាង​ពី​ផែន​​ការនេះ  ។
នាពេលកន្លងមក ក្រុមហ៊ុនកូរ៉េបានបំពេញបន្ថែមបួនពណ៌ថ្មី​សម្រាប់​album Galaxy S III របស់ខ្លួន រួមមាន ពណ៌ដីឥដ្ឋ ក្រហម ខ្មៅ ប្រផេះ​ទន្ទឹមពណ៌ខៀវ និងសប្រពៃណី ។
Galaxy S III បានបង្ហាញ់ខ្លួននៅដើមខែឧសភាកន្លងទៅ ។ ម៉ូដែល​នេះ​ប្រប្រាស់អេក្រង់  Super AMOLED HD 4,8 អ៊ីន កាមេរ៉ា ៨ ​”​ចុច” ថត​បាន video HD រួមជាមួយថ្មចំណុះ 2.100 mAh ។ Smartphone ជាន់​ខ្ពស់​របស់ Samsung បានបំពាក់ microprocessor ខួរក្បាលបួន  Exynos 4 ល្បឿន 1,4 GHz និង​បានដាក់បញ្ចូលលក្ខណៈពិសេសមួយចំនួន ដូច​ជា​​ការបញ្ជាដោយ​សម្លេង S-Voice ឬការ តភ្ជាប់  NFC ៕

Wednesday, September 26, 2012

ក្រុមហ៊ុនបញ្ចេញ tablet Windows 8 ព្រមៗគ្នា

ក្រុមហ៊ុននានានឹងបញ្ចេញផលិតផលថ្មីរួមមាន Acer, Asus, Dell, HP​ Lenovo, Samsung និង ZTE ។​ យោងតាម Cnet, tablet Windows 8 ថ្មីរបស់ក្រុមហ៊ុនទាំងនេះនឹង​លេច​​​មុខទ្បើងនៅក្នុងព្រិត្តិការណ៍ មួយដោយ  Intel ជាម្ចាស់រៀបចំ​ទ្បើង​​ក្នុងសប្តារហ៍នេះ នៅសារមន្ទីរសិល្បៈ San Francisco ។ គំរូ​កុំព្យូទ័របន្ទះថ្មី ដើរលើ microprocessor Z2760សន្សំសំចៃភ្លើង និង​ផ្អែក​លើគ្រិះមូលដ្ឋាន  Clover Trail ពត៌មានអំពីបណ្តាគំរូ  tablet Windows 8 នេះ បច្ចុប្បន្នពុះទាន់បាន​ឲ្យ​ដឹងច្បាស់ ប៉ុន្តែលិខិតអញ្ជើញ របស់ មានសរសេរច្បាស់ថា Intel ក្រៅពីកុំព្យូទ័របន្ទះធម្មតា​ ក្រុមហ៊ុននានានៅបង្ហាញ់ម៉ូដែលប្រើ​ប្រាស់​ប្លង់ “ក្រទ្បៃ” ។ ក្រៅពីរូបភាពខាងក្រៅខុសប្លែក គំរូ tablet ទាំងនេះនៅដើរបានកិច្ចអនុវត្ត Windows ចាស់ នេះក៏ជាចំណុច​ខុស​ប្លែកជាមូលដ្ឋានជាមួយកុំព្យូទ័របន្ទះដើរ  Windows RT ៕

HTC One X+ មានរូបសណ្ឋានជើងឯក

ផ្នែក ​software  វាស់ benchmark AnTuTu ​ បញ្ជាក់ថា HTC One X Plus ដើរ microprocessor Tegra 3 ល្បឿន 1,7 GHz ឆ្លងផុត LG Optimus G, Galaxy S III.  ។
យោងតាមនោះ One X+ គឺជា smartphone មានចំណុច benchmark ខ្ពស់បំផុតនៅលើ  AnTuTu អនុវត្តជាទូទៅក្នុងការវាស់ទិន្នផលរបស់  smartphone Android ។
One X+ ដើរឈីព Tegra 3 ល្បឿន 1,7 GHz ។ នៅពេលកន្លងមកមាន​ពាក្យ​ចចាមអារ៉ាមថា ទូរស័ព្ទ មានបំពាក់បន្ថែមឧបករណ៍ពីរគឺ ថ្ម​បើក​ទូលាយ និងល្បឿនលឿនជាង ប៉ុន្តែពត៌មានពីថ្មពុំទាន់​បាន​បង្ហាញ់ ។
HTC One X+ មានប្លង់ដូចកំណែចាស់ ទូរស័ព្ទក៏នៅតែប្រើប្រាស់​កាមេរ៉ា​៨ មេហ្គាពិសែល អេក្រង់ HD ទំហំ 4,7 អ៊ីន និងដើរ  Android 4.1ទ្រទ្រង់ការតភា្ជប់យ៉ាងគ្រប់គ្រាន់ អង្គចងចាំ RAM 1 GB ថតវីដេអូ  full HD, Bluetooth 4.0.៕

Thursday, September 20, 2012

Microsoft Office បានដាក់បញ្ចូលជាស្រេចនៅលើ Windows RT ដោយឥតគិតថ្លៃ

ផ្នែកsoftware ការិយាល័យនៅលើ tablet មូលដ្ឋាន Windows ដើរ​​​ឈីព ARM អាចរួមមាន Word, Power​​Point, Excel និង OneNote ។
ចំណុចខុសគ្នានៃប្រព័ន្ធប្រតិបត្តការ Windows RT ជាមួយ iOS ឬ Android គឺកិច្ចអនុវត្តការិយាល័យ Microsoft Office  ដែលបាន​ដាក់​​បញ្ចូលស្រាប់ ។ ប្រការនេះមានន័យថា អតិថិជនមិន​ចាំបាច់​បង់លុយបន្ថៃមសម្រាប់ឈុត Office នោះទេ ក៏ដូចជាមិនបាច់​បា​រម្ម​ណ៍អំពីលទ្ធភាពសមស្របនៅ​ពេលដំណើរការលើឧបករណ៍​របស់​​​ខ្លួន ។
ប៉ុន្តែនេះគ្រាន់តែជាមួយផ្នែលនៃសាច់រឿង  ពីព្រោះនៅក្នុង​ពត៌​មា​​​​នលំអិតដែលបានប្រកាស Micro​soft ឲ្យដឹងថា Office សម្រាប់ Windows RT ត្រូវបានកាត់ចោលលក្ខណៈពិសេសមួយចំនួន ។ ឈុតកិច្ចអនុវត្តនេះរួមមាន Word, PowerPoint, Excel និង One​Note ប៉ុន្តែ Outlook, Access Publisher ឬ មិនអាចលេចមុខចេញ ។
ក្រៅពីនេះ អ្នកប្រើប្រាស់ក៏មិនអាចទទួលនូវទាំងអស់ លក្ខណៈ​​​ពិសេសដូចគ្នានៅលើ Windows RT នោះទេ ដូចជាឧបករណ៍ x86 ដើរ Office 2013 ។ ជាក់ស្តែងគឺគ្មានការទ្រទ្រង់សម្រាប់ macro, add-in ឬ ActiveX ។
ពេល Windows RT បានឧទ្ទេសនាមនាថ្ងៃទី 26/10 ខាងមុខ Micro​​​soft នឹងរួមបញ្ចូលគ្នាកំណែ​មើល​មុនរបស់  Office Home & Stu​d​e​n​t​ 2013 ។ កំណែ update ដោយឥតគិតថ្លៃនឹងមានជាស្រេច​ចំពេល​​​ម៉ាស៊ីនដល់ដៃអ្នកប្រើប្រាស់ ។
Microsoft Office បានដំទ្បើងប្លង់មកវិញដើម្បីមានការងាយ​ស្រួល​​ជាងមុនជាមួយអេក្រង់ចរន្តឆក់ ។ ក៏ប៉ុន្តែអ្នកប្រើប្រាស់ប្រើ ​soft​ware ជាមួយ mouse, touchpad ឬ keyboard ដូចកុំព្យូទ័រធម្មតា ៕