Tuesday, July 31, 2012
Tablet របស់ Motorola បង្កើនគុណភាពទ្បើង Android 4.1
Saturday, July 28, 2012
Samsung ឈានជិតដល់ការប្រកាសទូរស័ព្ទ អេក្រង់ស្វិត
ក្រុមហ៊ុននេះចាប់ផ្តើមដំណើរការផលិតអេក្រង់ AMOLED ជំនាន់ថ្មីមានលទ្ធភាពបត់បែន ចាប់ពីត្រីមាសទី III/2012 ។ ដំណើរការនេះបានចាត់ទុកជាជំហានដំបូងរបស់ Samsung ក្នុងផែនការបង្ហាញ់ផលិតផល smartphone មានអេក្រង់ដែលអាចបត់បែនបាន នៅចុងឆ្នាំនេះ ។
ប្រភេទកុំព្យូទ័របន្ទះ ៧ អ៊ីនគួរចាប់អារម្មណ៍លើទីផ្សារ
នៅពេល Google Nexus 7 កំពុងខ្វះទំនិញលក់នៅលើទីផ្សារ iPad Mini អាចលេចមុខទ្បើងយ៉ាងឆាប់រហ័ស ប្រការនេះក៏បណ្តាលឲ្យអតិថិជនមានការបារម្មណ៍ខ្លាំងពីកំណែ tablet ខ្នាតតូច ។
បន្ទាប់ពីរយៈពេលពីរឆ្នាំលាតត្រដាងកុំព្យូទ័របន្ទះ 9-10 អ៊ីន របស់ Apple iPad អ្នកវិភាគមួយចំនួនជឿជាក់ថានៅពេលខាងមុខ tablet ខ្នាតតូចទើបជាផលិតផលពេញនិយមនៅលើទីផ្សារ ។
សាខាចែកចាយ Nexus 7 ទាំងអស់សុទ្ធតែបានអះអាងថា ទំនិញត្រូវបានលក់អស់ ហើយ ។ អ្នកជំនាញវាយតម្លៃថា ផលិតផលក៏បានឲ្យដឹងថា tablet Google គឺជា កុំព្យូទ័របន្ទះ Android ដែលគួរទិញបំផុតយកមកប្រើប្រាស់សព្វថ្ងៃ ។ ជាឧបករណ៍ “តម្លៃថោកប៉ុន្តែស្អាត ” មានពីរកំណែ កំណែ 8 GB ក្នុងតម្លៃ 200 USD និង 16 GB ក្នុងតម្លៃ 250 USD ។
មុនពេល Nexus 7 លេចមុខចេញ Kindle Fire គឺជា “ តារា ” ក្នុងចំណោម tablet Android ។ ផលិតផលរបស់ Amazon មានតម្លៃ 200 USD រួមជាមួយឃ្លាំងទិន្នន័យដ៏បរិបូរណ៍ ប៉ុន្តែនៅពេល Nexus លេចមុខចេញ អ្នកវិភាគមួយចំនួន បានកែតម្រូវការព្យាករណ៍តួរលេខលក់ចេញនៃ Kindle Fire ក្នុងឆ្នាំនេះពី ១៤ លានមក ១២ លានវិញ ។ ក្រៅពីនេះ Kindle Fire ជំនាន់ទីពីរ អាចមានអេក្រង់កំរិតពង្រីកខ្ពស់ជាងមុន ការរួមបញ្ចូលគ្នា webcam ស្រាលនិងស្តើងជាងមុនផងដែរ ។
Samsung Galaxy Tab 2 7.0 ជាផលិតផលពេញនិយម ដើរប្រព័ន្ធប្រតិបត្តការ Android 4.0 Ice Cream Sandwich ជាមួយឧបករណ៍មួយចំនួនដូចជា ChatOn, Music, Readers, Game ។ Tablet មានតម្លៃ 250 USD នៅលើ Best Buy ។
Nook Tablet របស់ Barnes & Noble មានតម្លៃត្រឹមតែ 200 USD ។ គុណសម្បត្តិនៃកុំព្យូទ័របន្ទះនេះ គឺរន្ធដោត microSD ទ្បើងដល់ 32 GB ថ្មមានចំនួន 11,5 ម៉ោង និងឃ្លាំងសៀវភៅ 2,5 លានក្បាល ។
Acer Iconia Tab A100 លេចធ្លោជាង tablet ផ្សេងៗ ពីព្រោះមានរូបរាងប្លែកៗ ប៉ុន្តែវាដើរត្រឹមតែ Android 3.2 និងមានតម្លៃយ៉ាងខ្ពស់គឺ 285 USD នៅលើ Amazon ។
Lenovo IdeaPad A1 ប្រើប្រាស់ប្រព័ន្ធប្រតិបត្តការចាស់ Android 2.3 ប៉ុន្តែក៏គួរចាប់អារម្មណ៍ពីព្រោះមានការរួមបញ្ចូលគ្នាទាំងកាមេរ៉ាខាងមុខ និងខាងក្រោយ បង្ហាញ់ទីតាំង GPS និងរបប offline ទ្រទ្រង់ Flash មានតម្លៃ 200 USD ។
មានតម្លៃត្រឹមតែ 200 USD អតិថិជនអាចទទួលបាន BlackBerry Playbook ដើរប្រព័ន្ធដោយខ្លួននៃ RIM មានរូបសណ្ឋានល្អ ដូចជាអង្គចងចាំទ្បើងដល់ 64 GB មានកាមេរ៉ា ទាំងខាងមុខ ខាងក្រោយ GPS, Flash, HTML 5។ ល ៕
រូបភាពដំបូងបំផុតពីប្រព័ន្ធប្រតិបត្តការ Firefox OS
Sunday, July 22, 2012
iPhone 2012 ចាប់ផ្តើមបានផលិត
ការផ្លាស់ប្តូរថ្មីៗ ក្នុង Office 2013
Thursday, July 19, 2012
Windows 8 ចេញប្រើពិតប្រាកដ ថ្ងៃទី ២៦ ខែតុលា
Steven Sinofsky ជាមន្រ្តីជាន់ខ្ពស់របស់ Microsoft បានប្រកាសថ្ងៃចេញប្រើនៃប្រព័ន្ធប្រតិបត្តការថ្មីសម្រាប់កុំព្យូទ័រ ឬកុំព្យូទ័របន្ទះ។
អ្នកប្រើប្រាស់អាចដាក់បញ្ចូល Windows 8 តាមវិធីពីរយ៉ាងគឺអ៊ីនធឺណែត ឬ ទិញឌីស DVD។ Laptop, PC បានដាក់បញ្ចូលជាស្រេច Windows 8 ហើយក៏បានក្រុមហ៊ុនផលិតនានាលក់ចេញស្របជាមួយថ្ងៃនោះដែរ ។
ពេលផលិតចេញ Windows 8 អាចមានច្រើនកំណែ ជាពិសេសគឺ Windows 8 RT សម្រាប់ ឧបករណ៍ប្រើឈីព ARM និង Windows 8 Pro ដំណើរការលើម៉ាស៊ីនរួមបញ្ចូលគ្នា micro processor Intel ។ អតិថិជនទិញកុំព្យូទ័រដើរ Windows 7 ពីខែមិថុនា ឆ្នាំ ២០១២ ត្រូវបានលើកកំពស់ទ្បើង Windows 8 ត្រឹមតែតម្លៃ 15 USD ។ រាល់ករណីផ្សេង បើចង់ដាក់បញ្ចូល Windows 8 ត្រូវចំណាយប្រហែល 40 USD.។
នៅសប្តារហ៍មុន Microsoft បានឲ្យដឹងថានឹងឈានដល់កំណែ Windows 8 RTM នាខែសីហា ។ នេះគឺជាប្រព័ន្ធប្រតិបត្តការដ៏សុក្រិតបំផុតសម្រាប់អាជីវករផលិតកុំព្យូទ័រ ដូចជា Dell, HP, Lenovo៕





