Friday, July 6, 2012

ប្រៀបធៀបពីកំរិតថេរ iPhone 4S, Galaxy S III និង One X

ទូរស័ព្ទ​ទាំង​បី​របស់ Apple, Samsung, HTC បាន​យក​ទៅ​ទម្លាក់​ពី​កំពស់​ ១ ដល់ ១.៥​ម៉ែត្រ ដោយ​​​​​​​របៀប​ដាក់​ផ្ងា ដាក់​ផ្កាប់ និង​ដាក់​ទទឹង​ទូរស័ព្ទ។

បន្ទាប់​ពី​ការ​សាក​ល្បង iPhone 4S ត្រូវ​ប្រេះ​បន្តិច​បន្តួច​នៅ​លើ​អេក្រង់ ប៉ុន្តែ​នៅ​តែ​មាន​សកម្មភាព​​ធម្មតា។ ចំពោះ Samsung Galaxy S III ត្រូវ​ខូច​ទាំង​ស្រុង អេក្រង់​មិន​អាច​ដំណើរការ​បាន។ HTC One X ចាត់​ទុក​ថា​មាន​កំរិត​ថេរ​បំផុត ក្រោយ​ពី​ទម្លាក់​គ្រាន់​តែ​ត្រូវ​មាន​ស្នាម​កូត​ពីរ​បី​​កន្លែង​ប៉ុណ្ណោះ។

ពីមុន វ៉ីបសាយ Androidauthority ក៏​​បាន​ធ្វើ​ការ​សាកល្បង iPhone 4S និង Galaxy S III ដូច​​​របៀប​ខាង​លើ លទ្ធផល iPhone 4S ត្រូវ​បែក​ខ្ទេច​នៅ​ពេល​អេក្រង់​មាន​ទិសសំដៅ​ទៅ​ដី ប៉ុន្តែ​​​​នៅ​តែ​ដំណើរការ​ជា​ធម្មតា។ ក្នុង​ពេល​នោះ Galaxy S III ក៏​ត្រូវ​បែក​ខ្ទេច ប៉ុន្តែ​មិន​អាច​​​​ដំ​ណើរការ​បាន៕

Thursday, July 5, 2012

iPad Mini តម្លៃថោក នឹងផ្សព្វផ្សាយនាខែតុលាខាងមុខ

ផលិតផលអាចមានខ្នាតអេក្រង់  7-8 អ៊ីន  ប៉ុន្តែគ្មានកំរិតពង្រីកខ្ពស់ដូច  iPad 9,7 អ៊ីន ជំនាន់ទី ៣ ។ គោលដៅរបស់  Apple គឺរារាំងមិនឲ្យក្រុមហ៊ុន  Google, Microsoft និង Amazon ទទួលបានតួនាទីសំខាន់លើវិស័យ  tablet ។ ឧបករណ៍​ថ្មីនេះអាចមានតម្លៃកៀកនឹងតម្លៃ  200 USD របស់ Nexus 7 និង Kindle Fire ។

មានប្រភពពត៌មានជាច្រើនបានអះអាងពីស្ថេរភាពរបស់ iPad Mini.
Shaw Wu ជាអ្នកជំនាញខាងវិភាគនៃក្រុមហ៊ុន Sterne Agee & Leach បានវាយ​តម្លៃថា “ នេះគឺជាសុបិនដ៏អាក្រក់សម្រាប់ក្រុមហ៊ុនផលិត tablet នានា។ ការ​ប្រកួត​ប្រជែងកំពុងឋិតនៅលើកណ្តាប់ដៃរបស់ Apple ” ។
ចាប់តាំងពី iPad បានលក់ចេញក្នុងខែ 4/2010, Apple បានទទួលដល់ 61% ភាគ ហ៊ុននៅលើទីផ្សារ ។ DisplaySearch ក៏ព្យាករណ៍ថានឹងទទួលបាន 66,4 កោត  USD ក្នុងឆ្នាំ  2012 ។ អ្នកជំនាញ Richard Shim របស់ក្រុមហ៊ុន​ស្រាវជ្រាវ​នេះ​បានឲ្យដឹងថា អេក្រង់  7,85 អ៊ីនកំពុងបានផលិតក្នុងចំនួនធំ  និងរំលែកលើ CNet ថា “យើងខ្ញុំជឿជាក់ថា នោះគឺជាប័ណ្ណជាវទំនិញរបស់ Apple។ យើងខ្ញុំ​មិនដឹង​ឈ្មោះ​ឧបករណ៍នោះ ប៉ុន្តែវាពិតជាកុំព្យូទ័របន្ទះ ” ៕

Monday, July 2, 2012

Acer ជឿថាកុំព្យូទ័របន្ទះរបស់ Microsoft ត្រូវបរាជ័យ


ក្រុមហ៊ុន​ផលិត PC ធំ​លំដាប់​លេខ​៤ លើ​ពិភព​លោក​មិន​ពេញ​ចិត្ត​​ចំពោះ​បញ្ហា Microsoft បញ្ចេញ tablet ដោយ​ស្ងប់​ស្ងាត់  និង​​ចាត់​​ទុក​ថា​សាជីវកម្ម​ផ្នែក​ទន់​អាមេរិក​អាច​គ្មាន​ឧកាស​សម្រេច​ជោគជ័យ។
Microsoft ប្រកាស​​ផលិតផល Surface ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 នា​ថ្ងៃ​ទី 18/6។ ពួក​គេ​មិន​ដែល​ប្រាប់​មុន​ដល់​ក្រុម​អ្នក​ផលិត​​កុំព្យូទ័រ Windows អំពី​ផែនការ​នេះ​ទេ។ Oliver Ahrens អនុប្រធាន​​ជាន់​ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​តំបន់​អឺរុប​មជ្ឈឹម​បូពា និង​អាហ្រិ្វក​​របស់ Acer បាន​ឲ្យ​ដឹង​ថា Microsoft តាម​ពិត​គ្រាន់​តែ​ចម្លង​តាម​​ម៉ូដែល​អាជីវកម្ម​របស់ Apple៕

Google Android 4.1 "Jelly Bean"

Android 4.1 "Jelly Bean" is a solid refinement of what is now the world's most popular OS on new smartphones. While calling it 5.0 would have been a stretch, it's more significant than you'd expect for a point upgrade. For now, you can only get Android 4.1 on a few devices, including the Samsung Galaxy Nexus ($199.99, 4 stars) and Samsung Nexus S (3.5 stars) phones, and the Google Nexus 7 ($199, 4.5 stars) and Motorola Xoom (3.5 stars) tablets. The upgrades will roll out sometime in the middle of July as over-the-air updates. There's nothing revolutionary about Android 4.1—the new Google Now feature comes close, but it doesn't work well enough just yet. Still, there are so many minor updates and overall performance improvements that Jelly Bean adds up to our new Editors' Choice for mobile smartphone OSes.

Saturday, June 23, 2012

Sony ផលិតអេក្រង់ OLED ស្វិត 9,9 អ៊ីន

ឧបករណ៍បង្ហាញ់ថ្មីមានខ្នាតជិតប្រហែលកុំព្យូទ័របន្ទះ iPad ប៉ុន្តែអាចពត់កោងបាន ទើបតែបង្ហាញ់ខ្លួននៅតាំងពិពណ៌រូបភាព SID 2012 ដែលប្រព្រិត្តទ្បើងនាខែមិថុនានៅសហរដ្ឋអាមេរិក។

អេក្រង់របស់ Sony បានបំពាក់កំរិតពង្រីកគំរូ qHD ( ប្រហាក់ប្រហែល HTC Sensation, One S...)សម្រាប់ដង់ស៊ីតេចំណុចរូបលើអ៊ីននិមួយៗ ទទួលបាន 111 ppi ។ ផលិតផលនេះមានកម្រាស់ 0,11 mm ជួយដល់ tablet នានា គ្រោងរូបលេខអាចស្តើងជាងនាពេលអនាគត។

អាស្រ័យដោយឃឿនអេក្រង់ថ្មីទើបតែផលិត ហើយមិនទាន់បានយកទៅពិនិត្យពីកំរិតថេររបស់វា ហេតុនេះ Sony ពុំអាចយកទៅកន្លែងតាំងពិពណ៌ SID 2012។ ផ្ទុយមកវិញពួកគេបានសំដែងវីដេអូអំពីអេក្រង់ OLED ថ្មីនៅលើកុំព្យូទ័រ។


Monday, June 18, 2012

Google: Western Democracies Also Seek to Censor Political Content

Western democracies, which are not typically associated with censorship, have demanded that Google take down certain political videos, blog posts, and other content, the company said Sunday.

The company as on previous occasions has been asked to take down political speech in many countries, Google said.

"It's alarming not only because free expression is at risk, but because some of these requests come from countries you might not suspect--Western democracies not typically associated with censorship," said Dorothy Chou, Google's senior policy analyst in a blog post.

Google received for example a request from Canada's passport issuing office to remove a YouTube video of a Canadian citizen urinating on his passport and flushing it down the toilet. "We did not comply with this request," Google said

Spanish regulators asked Google in the second half of last year to remove 270 search results that linked to blogs and articles in newspapers that referred to individuals and public figures, including mayors and public prosecutors. "In Poland, we received a request from a public institution to remove links to a site that criticized it," Chou said. Google said it didn't comply with both requests.

U.S. government requests to remove content have for example increased by 103 percent in the second half of last year from the first half, Google said in its Transparency Report which it released Sunday.

In the U.S., one of the requests the Internet company received was from a local law enforcement agency to remove 1400 YouTube videos for alleged harassment, but it did not comply with the request. It also received a court order to remove 218 search results that linked to allegedly defamatory websites, and removed 25 percent of the results cited.


Sunday, May 27, 2012

ទូរស័ព្ទ​ឆ្លាត LG 3D មិន​ត្រូវ​ការ​វ៉ែនតា​ជំនាន់​ថ្មី

ទូរស័ព្ទ Optimus 3D Max គឺ​ជា​ផលិតផល “បន្ត​វេន” របស់  Optimus 3D នេះ​បាន​លើក​កំពស់​ល្បឿន microprocessor និង​អង្គ​ចងចាំ​ទ្វេ​ដង ។

ឧបករណ៍​មក​ជា​មួយ​រួម​មាន ប្រដាប់​បញ្ចូល​ថ្ម កាប សៀវភៅ​ណែនាំ និង​កាស។

ទូរស័ព្ទ​នេះ​មាន​អេក្រង់ 4,3 អ៊ីន កម្រិត​ពង្រីក 800 x 480 ពិសេស​បាន​ការ​ពារ​ដោយ​ស្រទាប់​កែវ​ស៊ូទ្រាំ​កម្លាំង Gorilla Glass 2 ឈីព​ខួរ​ក្បាល​ពីរ TI OMAP 4430 ល្បឿន 1,2 GHz  និង​អង្គ​ចងចាំ ១​GB។

Optimus 3D Max មាន​កម្រាស់ 9,6​mm ស្តើង​ជាង​កំណែ​ចាស់ (11,9 mm)។ កាមេរ៉ា​ទាំង​ពីរ​ផ្នែក ខាង​ក្រោយ​អនុញ្ញាត​ឲ្យ​ថត​រូប 3D ៥​មេហ្គា​ពិសែល និង​ថត​វីដេអូ 3D គំរូ HD។

Optimus 3D Max បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 2.3 និង​អាច​ដំឡើង​ដល់ 4.0 នៅ​ពេល​ខាង​មុខ។ ផលិតផល​នេះ​កំពុង​បាន​លក់​នៅ​អឺរ៉ុប ក្នុង​តម្លៃ​ប្រហែល ៦៣៥​ដុល្លារ៕