Sunday, November 11, 2012

Microsoft ប្រកាសចំណុះប្រើប្រាស់ជាក់ស្តែងរបស់ Surface RT

អ្នកប្រើអាចមាន 16 GB និង 46 GB ចំណុះអង្គចងចាំប្រើប្រាស់បានដើម្បីរក្សាទិន្នន័យចំពោះកំណែ 32 GB និង 64 GB និងលក់ចេញស្របគ្នានាពេលបច្ចុប្បន្ន។

ថ្ងៃនេះក្រុមហ៊ុន Microsoft បានចេញសេចក្តីជូនដំណឹងនិងណែនាំអំពីអង្គចងចាំជាក់ស្តែងដែល​អតិ​ថិ​​ជន​​អាចប្រើប្រាស់នៅលើគំរូកុំព្យូទ័របន្ទះ Surface ដើរ Windows RT របស់ក្រុមហ៊ុនផ្ទាល់។

ក៏ដូច​នឹង​​គំរូកុំព្យូទ័របន្ទះជាច្រើនដើរ Windows ផ្សេងៗ ឧបករណ៍ត្រូវចំណាយធន់ធានប្រមាណ 8 GB សំ​រាប់​ប្រព័ន្ធប្រតិបត្តិការ ផ្នែកទន់រួមបញ្ចូលគ្នា Office និងប្រហែល 5 GB សម្រាប់​ឧបករណ៍​ស្តា​រ​ទ្បើង​វិញ។

ដូច្នេះជាមួយចំណុះ 32 GB ដែលបានផ្សាយពាណិជ្ជកម្ម អតិថិជនអាចំណាយត្រឹមតែ 16 GB ដើម្បីរក្សាទិន្ន័យនានា ចំនួននេះតិចជាងបើធៀបនឹងកំណែមានតួរលេខដូចគ្នារបស់ tablet ​​An​droid​​ ឬ​ iOS។

ទោះជាយ៉ាងណា Surface ក៏មានចំណុចខ្លាំងជាមួយរន្ធ USB គំរូ និងរន្ធដោត microSD ជួយបើកទូ លាយចំណុះរក្សាទុកទិន្ន័យល្អទ្បើងដល់ 64 GB ។កុំព្យូទ័របន្ទះ Surface RT ​មានតម្លៃ 499USD៕

Friday, November 9, 2012

ទូស័ព្ទ HTC Desire SV ទើបតែបង្ហាញខ្លួន

HTC ទើបតែប្រកាស Android មួយនៅប្រទេសសឹង្ហបូរី ដែលមានតម្លៃ 400 USD ប្រើឈីពខួរ​ក្បាល​ពីរ និងទ្រទ្រង់ស៊ីមពីរ ។

9 smartphone គួរចាប់អារម្មណ៍និងត្រូវបានលក់ក្នុងខែវិច្ឆិកា (បន្ត)

Sony Xperia SL លើក​តម្លើង microprocessor ខួរក្បាលពីរ Qualcomm S3 ជាមួយពីរស្នូល Scorpion ល្បឿន 1,7 GHz ។ ក្នុងពេលតួរលេខអំពីបច្ចេកទេសផ្សេងៗដូចជាខ្នាត អេក្រង់ កំរិតពង្រីក កាមេរ៉ា​ឬ​អង្គចងចាំនៅតែរក្សាដដែល ពោលគឺមានអង្គចងចាំ 32 GB, RAM 1 GB អេក្រង់ 4,3 អ៊ីន ជាមួយ​បច្ចេក​​វិទ្យា LCD Bravia កំរិតពង្រីក HD កាមេរ៉ាសំខាន់ 12  មេហ្គាពិសែល ទ្រទ្រង់រូបភាព​ Full HD ។ ទូរស័ព្ទដើរប្រព័ន្ទប្រតិបត្តិការ Android 4.0 Ice Cream Sandwich ។ ផលិតផលលក់ក្នុងតម្លៃ 600 USD
ជាម៉ូដែលមានប្លង់ជ្រុងស្អាតប្រើអេក្រង់ចរន្តឆក់ 3,5 អ៊ីន កំរិតពង្រីក 480 x 320 ពិសែល ។ Miro បាន​​​បំពាក់ឈីព microprocessor ខួរក្បាលមួយ ល្បឿន 800 Mhz, RAM 512 MB និងអង្គចងចាំ 2,9 GB មានកាមេរ៉ាកំរិតពង្រីក 5 មេហ្គាពិសែលរួមជាមួយភ្លើង flash LED និងដើរប្រព័ន្ទប្រតិបត្តិការ Android 4.0 ​។ ផលិតផលលក់ក្នុងតម្លៃ 275 USD
កំណែពណ៌សរបស់ BlackBerry Bold 9790 ជាកំណែលើកកំពស់ពី Bold 9780 បានបំពាក់​អេក្រង់​ចរន្តឆក់ខ្នាត 2,44 អ៊ីន កំរិតពង្រីក 360 x 480 ពិសែល។ Bold 9790 ប្រើ microprocessor Marvel Tavor MG1 1GHz, RAM 768MB អង្គចងចាំ  8GB និងដើរប្រព័ន្ទប្រតិបត្តិការ BlackBerry OS7
ផលិតផលលក់ក្នុងតម្លៃ 495 USD
BlackBerry Curve 9320 ​ប្រើប្រាស់អេក្រង់​កំរិតពង្រីក QVGA ខ្នាត 2,44 អ៊ីន គ្មានចរន្តឆក់ ។ Curve 9320 បានបំពាក់ microprocessor , RAM 512MB ខួរក្បាលពីរ និងមានរន្ធដោតកាតចងចាំបើក ទូលាយទ្បើងដល់ 32 GB ។កាមេរ៉ារបស់ 3,2MP ជាមួយភ្លើង flash LED រួមបញ្ចូលចំណុចទីតាំង ភូមិសាស្រ្ត និង GPS ។ ផលិតផល BlackBerry 7.1 ហេតុនេះមានបន្ថែមលក្ខណៈពិសេស Mobile Hotspot.។ផលិតផលលក់ក្នុងតម្លៃ 265 USD

Wednesday, November 7, 2012

9 smartphone គួរចាប់អារម្មណ៍និងត្រូវបានលក់ក្នុងខែវិច្ឆិកា

ក្នុងខែវិច្ឆិកា HTC បញេ្ចញផលិតផលពីរថ្នាក់ខ្ពស់បំផុតរបស់ខ្លួនគឺ One X+ និង 8X Nokia ក៏ បញេ្ចញ​ផលិត​​ផលដ៏សំខាន់គឺ 920ក្រៅពីនេះនៅមានបណ្តា  smartphone ផ្សេងៗគួរចាប់អារម្មណ៍ ដូចជា iPhone 4 តម្លៃថោក ឬ Sony Xperia SL
One X + គឺជាកំណែលើកកំពស់របស់ One X smartphone មានរូបសណ្ឋានពូកែបំផុតនាពេល​បច្ចុប្បន្ន​របស់ HTC ។ មានអេក្រង់ចរន្តឆក់ SLCD 2 ខ្នាត 4,7 អ៊ីន កំរិតពង្រីក HD ។ ម៉ូដែលនេះបានបំពាក់ microprocessor ខួរក្បាលបួន Tegra 3 ល្បឿន 1,7 GHz, RAM 1GB អង្គចងចាំ 64 GB ។ ទូរស័ព្ទ​មាន​កាមេរ៉ា 8 មេហ្គាពិសែល អនុញ្ញាតិថត file កំណត់រូបភាព RAW និងថតកាមេរ៉ា Full HDOne X+ ដើរប្រព័ន្ធប្រតិបត្តការ Android 4.1 រួមជាមួយការប្រទាក់ Sense ថ្មីបំផុតរបស់ HTC
ផលិតផលលក់ក្នុងតម្លៃ 785 USD
8X គឺជាម៉ូដែលដើរ Windows Phone 8 ថ្នាក់ខ្ពស់បំផុតរបស់ HTC ។ ផលិតផលប្រើប្រាស់អាក្រង់ ចរន្ត​​ឆក់ខ្នាត 4, 3 អ៊ីន កំរិតពង្រីក HD ។ទូរស័ព្ទបានបំពាក់ microprocessor ខួរក្បាលពីរ Qualcomm S4 ល្បឿន 1,5 GHz, RAM 1GB និងអង្គចងចាំ 16 GBHTC បំពាក់ឲ្យមានកាមេរ៉ាពីរ ផ្នែកខាង​ក្រោយមានកំរិតពង្រីក  8 មេហ្គាពិសែល រន្ធ f/2.0 និងផ្នែកខាងមុខមានកំរិតពង្រីក  2,1 មេហ្គា​ពិសែល មានជ្រុងថតធំទូលាយអស្ចារ្យ កាមេរ៉ាទាំងពីនេះថតបាន Full HD ទាំងអស់ ។
ផលិតផលលក់ក្នុងតម្លៃ 690 USD
Nokia Lumia 920 គឺជា martphone ដើរ Windows Phone 8 ។ ម៉ូដែលនេះបានបំពាក់ microprocessor Qualcomm Snapdragon S4 ខួរក្បាលពីរ ល្បឿន 1,5 GHz, RAM 1 GB រួមបញ្ចូល NFC និងលើក​តម្លើង​ជា​​​​​មួយអេក្រង់កោងខ្នាត 4,5 អ៊ីន កំរិតពង្រីកគំរូ HD (1.280 x 768 pixel).។ កាមេរ៉ាបច្ចេកវិទ្យា Pureview ជាមួយឆ្នាំងសាកគ្មានប្រើខ្សែ ជាពីរបច្ចេកវិទ្យាគួរចាប់អារម្មណ៍បំផុតនៅលើ  Nokia Lumia 920
ផលិតផលលក់ក្នុងតម្លៃ 700 USD
iPhone 4 8GB
iPhone 4 8GB ប្រើអេក្រង់ retina ខ្នាត 3,5 អ៊ីន ។ ប្រើឈីព microprocessor A4 ល្បឿន 1 GHz, RAM 1 GB.។ ដើរប្រព័ន្ធប្រតិបត្តិការ iOS 6 ថ្មីបង្ហាញខ្លួនជាមួយ iPhone 5 កំណែថ្មីបំផុតរបស់ Apple ។​ផលិតផលលក់ក្នុងតម្លៃ 500 USD
Smartphone ថ្នាក់ខ្ពស់បំផុតនៃចរន្ត L series គឺ Optimus L9ទូរស័ព្ទប្រើអេក្រង់ចរន្តឆក់ IPS ខ្នាត 4,7 អ៊ីន កំរិតពង្រីក 540 x 960 ពិសែល ។ ផលិតផល បានបំពាក់ឈីព  microprocessor ខួរក្បាលពីរ ល្បឿន 1 GHz, RAM 1 GB អង្គចងចាំ 4 GB ។ កាមេរ៉ាសំខាន់មានកំរិតពង្រីក 5 មេហ្គាពិសែល Optimus L9 ដើរប្រព័ន្ធប្រតិបត្តិការ Android 4.0
(នៅមានត )

Microsoft កំពុងផលិតទូរស័ព្ទនៅទ្វីបអាស៊ី

ក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិកកំពុងផលិតនិងសាកល្បង smartphone ជាអាថកំបាំងដើម្បីត្រៀម​បំរុង​​នៅ​​ពេល​ដៃគូនានាមិនបានសម្រេចជាមួយ Windows Phone 8
ពាក្យចចាមអារ៉ាមអំពី Microsoft នឹងមាន smartphone ពាក់យីហោរបស់ខ្លួនដូច Apple និង Google បានលេចមុខទ្បើងតាំងពីប៉ុន្មានខែមុន ។ ប៉ុន្តែអាថកំបាំងថ្មីមួយពី The Wall Street Journal ជាលើក​ដំ​បូង Microsoft បានបញ្ជាក់អំពីភាពឋិតថេរនៃផលិតផលនេះ។ Microsoft ក៏បានឲ្យដឹងថាពួកគេ​កំ​ពុង​រួមដៃជាមួយអ្នកផ្គត់ផ្គង់នៅអាស៊ីដើម្បីផលិតនិងសាកល្បងឧបករណ៍ដោយផ្ទាល់ខ្លួនរបស់ ពួកគេ ។
ប្រភពពត៌មានខាងលើនៅបន្ថែមទៀតថា ឧបករណ៍របស់ Microsoft កំពុងពិសោធន៍មាអេក្រង់ធំពី 4ដល់ 5 អ៊ីន។ ប៉ុន្តែបើតាមការវិភាគរបស់  The Verge,  Windows Phone របស់ Microsoft មិនអាច​លេច​​​មុខទ្បើងភ្លាមក្នុងឆ្នាំនេះទេ មានតែលទ្ធភាពជាគម្រោង B ត្រៀមបំរុងរបស់  Microsoft និង​បញ្ចេញ​នៅពេលក្រុមហ៊ុនទូរស័ព្ទជាដៃគូមិនបានសម្រេចលើមូលដ្ឋាន Windows Phone 8ទើបបាន​ផ្សព្វ​ផ្សាយ ។
គម្រោងផលិត Windows Phone ផ្ទាល់ខ្លួនដោយមិនមានកម្លាំងអ្វីរុញច្រានជាមួយ Microsoft. ។ ពី ព្រោះ នៅពេលមុននោះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកបានបង្កើតភាពចៃដន្យនៅពេល បង្ហាញ​កុំព្យូទ័រ​បន្ទះ​មានឈ្មោះថា Surface រួមជាមួយប្រព័ន្ធប្រតិបត្តិការ Windows 8 ។ ផលិតផល នេះទើប​តែមានវត្តមាននៅលើទីផ្សារជាមួយកំណែ RT និងបង្កើតភាពរំជើបរំជួលក្នុងវិស័យ បច្ចេកវិទ្យា ​នៅ​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ ៕

Monday, November 5, 2012

ទូរស័ព្ទ LG Nexus 4 មានតម្លៃជាង 600 USD

មានពត៌មានជាច្រើនឲ្យដឹងថា  ទូរស័ព្ទ LG Nexus 4 មានតម្លៃប្រហែល 630 USD មានអេក្រង់ LCD 4,7 អ៊ីន កំរិតពង្រីក 768 x 1.280 ពិសែល និង chipset Snapdragon S4 Pro ខួរក្បាលបួន ល្បឿន 1,5 GHz និង RAM 2 GB អ្នកប្រើប្រាស់អាចថតវិដេអូ Full HD 1.080p 30 រូបក្នុងមួយវិនាទី ៕

iPad Mini និង Nexus 7 វាស់វែងកំរិតថេរ

កុំព្យូទ័របន្ទះរបស់ Apple សំដែងភាពរឹងមាំជាងដៃគូប្រកួតនៅពេលបំបែកអេក្រង់ តែនៅមាន​ដំណើរ​ការ​ល្អ ។
ការត្រួតពិនិត្យកំរិតថេរដោយ Android Authority ជាអ្នកអនុវត្ត ។ គំរូកុំព្យូទ័របន្ទះទាំងពីរត្រូវធ្លាក់ចុះ​តាមេបៀបជាច្រើនដូចជាធ្លាក់បញ្ឈរ ធ្លាក់ដេកផ្ងា ។ លទ្ទផលសឲ្យឃើញទាំង iPad Mini ទាំង Nexus 7 តូ្រវចៀសមិនផុត”គ្រោះថ្នាក់” គឺអេក្រង់ត្រូចបែកខ្ទេចខ្ទាំ ។
ទោះជាយ៉ាងណា កុំព្យូទ័របន្ទះ Google ត្រូវបែកធ្ងន់ធ្ងរជាង ។ Nexus 7 មិនត្រឹមតែបែកអេក្រង់ ថែម​ទាំងត្រូវរបូតសំបកធ្វើដោយជ័រ ។ ក្នុងពេលនោះ iPad Mini ត្រូវប្រេះស្រាំផ្នែកកែវកញ្ចក់នៅជ្រុង មួយ ។ លទ្ធផលនៃការធ្វើតែស iPad Mini នៅដំណើរការល្អ ចំពោះ Nexus 7 ត្រូវខូចទាំងលក្ខណៈ​ពិសេស​ចរន្តឆក់ ។
iPad Mini បានបំពាក់អេក្រង់ 7,9 អ៊ីន កំរិតពង្រីក 1.024 x 768 ពិសែល​ ។ ម៉ូដែលនេះ​ប្រើប្រាស់​ឈីព​ខួរក្បាលពីរ A5 កាមេរ៉ា  5 “ចុច” នៅផ្នែកខាងក្រោយ និងកាមេរ៉ា iSight នៅផ្នែកខាងមុខ ។ មានរន្ធ​បញ្ចូល Lightning ថ្មីនិងថ្មប្រើរហូតជាប់គ្នាបាន 10 ម៉ោង ។
Google Nexus 7 បានបំពាក់អេក្រង់ 7 អ៊ីន កំរិតពង្រីក 1.280 x 800 ពិសែល​ ។ មានស្រោមកញ្ចក់​ទ្រ កម្លាំង Corning Gorilla ។ ផលិតផលទទួល microprocessor  Tegra 3 ខួរក្បាលបួន គំនូ 12ខ្លឹម , RAM 1 GB, កាមេរ៉ាបន្ទាប់បន្សំ 1,2 មេហ្គាពិសែល ។ កុំព្យូទ័រទ្រទ្រង់ការតភ្ជាប់នានាដូចជា Bluetooth, NFC, microUSB, Wi-Fi GPS ។ កុំព្យូទ័របន្ទះរបស់ Google ដើរ Android 4.1 Jelly Bean និងមានថ្មចំណុះ 4.325 mAh ភ្ជាប់ជាមួយផងដែរ ។

Friday, November 2, 2012

20 smartphone ល្អបំផុតនៅលើពិភពលោកក្នុងខែ 10/2012 (បន្ត )

បើប្រៀបធៀបជាមួយខែមុន Galaxy Nexus ធ្លាក់ចុះដល់ពីរកំរិត និងវិល​មកថ្នាក់ក្រោមបំផុតក្នុង Top 10 ។ នេះគឺជា smartphone ខួរក្បាលពីរដើរ Android សហការរវាង Google និង Samsung ។​បច្ចុប្បន្នម៉ូដែលនេះបាន​លើក​កំពស់​ទ្បើង Android 4.1 Jelly Bean ប៉ុន្តែក៏អាចវិលមកដូច​អតីត​កាល​នៅ​ពេលដែល Google និង LG ​ ត្រៀមលក្ខណៈបញ្ចេញ Nexus 4 នៅចុងខែតុលានេះ ។
ជា smartphone ថ្នាក់ខ្ពស់បំផុតនាពាក់កណ្តាលឆ្នាំ 2012 របស់ Sony ត្រូវ​ធ្លាក់​​ចុះដូច Galaxy Nexus  ចំណុចសំគាល់នៃផលិតផលនេះគឺមានប្លង់​ស្អាត អេក្រង់ HD រូបភាពបង្ហាញ់ហ្មត់ជាងទាំង iPhone 4 ទាំង iPhone 4S កាមេរ៉ា 12 មេហ្គាពិសែល ។ ប៉ុន្តែរូបសណ្ឋានខួរក្បាលពីររបស់ Xperia S មិនបាន​វាយតម្លៃខ្ពស់ទេ ។
ជា smartphone Android របស់ Samsung ត្រូវបានមនុស្សជាច្រើននិយម​ដោយ​មាន​ប្លង់​ស្តើង អេក្រង់ 4,3 អ៊ីន និងមានរូបសណ្ឋានឋិតក្នុង​ជួរល្អ​បំផុតនៃផលិតផលខួរក្បាលពីរ ។ Galaxy S II ក៏ជា smartphone Android មានកំណែផ្សេងៗគ្នា ដូចជាកំណែសម្រាប់បណ្តាញ់ទាំងបីនៅអាមេរិក បណ្តា​កំណែ  HD LTE 4G LTE នៅទីផ្សារកូរ៉េ ។  
ជា smartphone ថ្នាក់ខ្ពស់បំផុតនាពាក់កណ្តាលឆ្នាំ 2012 របស់ Sony បាន​ចូលរួមជាលើក​ដំបូង​ក្នុង​បញ្ជីរបស់ Tech Radar ។ ប៉ុន្តែនាទីរបស់​ម៉ូដែល​នេះមិនបានខ្ពស់ ពោលគឺឋិតនៅលំដាប់លេខ 7 Xperia T ​មានកាមេរ៉ា​​​ 13 ចុច អេក្រង់ HD 4,65 អ៊ីន ប៉ុន្តែប្រើឈីពខួរក្បាលពីរប្រភេទ​ថ្មីជាង Xperia S.
 Optimus 4X HD ជាម៉ូដែលបាននាទីស្មើរនឹង Xperia T របស់ Sony បង្ហាញ់​ទាំងដើមឆ្នាំប៉ុន្តែរហូត​ដល់​ត្រីមាសទី ៣ ទើប LG ផ្សព្វផ្សាយ Optimus 4X HD ។ ទូរស័ព្ទបានបំពាក់រូបសណ្ឋាន​ឈីព​ខួរក្បាល​បួន អេក្រង់ 4,7 អ៊ីន កំរិតពង្រីក HD និងកាមេរ៉ា ៨​ មេហ្គាពិសែល ។
HTC One S ធ្លាក់ចុះមួយកំរិត និងផ្ទេរលំដាប់លេខ​ ៤ ឲ្យទៅ smartphone “ខ្នាតធំ ” Galaxy Note II ដែលមកពី SamsungOne S គឺជា smartphone ស្តើងបំផុត (7,8 mm) របស់ក្រុមហ៊ុនផលិតតៃវ៉ាន់ មានរូបសណ្ឋានខួរ​ក្បាល​ពីរជាមួយកាមេរ៉ា ៨ “ចុច” អេក្រង់ 4,3 អ៊ីន ប្រើបច្ចេកវិទ្យា Super AMOLED ប៉ុន្តែកំរិតពង្រីកត្រឹមតែ qHD 
4. Samsung Galaxy Note II
Samsung Galaxy Note II លំដាប់លេខ​ ៤ ក្នុងខែនេះ ក្រៅពីអេក្រង់ HD ធំដល់ 5,5 អ៊ីន Note II នៅមានភាពដិតអារម្មណ៍ជាមួយរូបសណ្ឋានដ៏​អស្ចារ្យ ប្រើឈីពួរក្បាល ៤ ល្បឿនលឿនជាង Galaxy S III ដើរភ្ជាប់ជា​មួយ​​ប៊ិចចរន្តឆក់  S-Pen ជាមួយការធ្វើឲ្យប្រសើរជាងមុន ។
3. iPhone 5
ជា smartphone ដែល Apple រងចាំបញ្ចេញតាំងពីយូរ ប៉ុន្តែពុំទាន់មានការ​ដិតអារម្មណ៍ប៉ុន្មាន ។ iPhone 5 មានអេក្រង់ 4 អ៊ីន និងប្លង់ស្តើង ស្រាល បានលំដាប់លេខ​ ៣ ។
2. HTC One X
ជាមួយរូបសណ្ឋានខួរក្បាលបួន និងប្រើ microprocessor  Nvidia Tegra 3 អេក្រង់ HD 720p ធំ​ 4,7 អ៊ីន មានសមត្ថភាពថតរូបដិតអារម្មណ៍ សម្លេង Beats AudioOne X គឺជាមួយក្នុងចំណោម​ទូរស័ព្ទដែល​គួរជ្រើសរើសដ៏ ល្អបំផុតនាសម័យកាលបច្ចុប្បន្ន ។
1. Samsung Galaxy S III
ក្រោយពីដណ្តើមបានពីគូប្រកួត One X, Galaxy S III ទទួលលំដាប់លេខ ១ នៅប៉ុន្មានខែមកនេះ ។ ប្រសិនបើ iPhone ជំនាន់ទី ៦ ពុំសូវមានការ​ផ្លាស់ប្តូរ ទើប S III នាំមកភាពល្អប្រសើរជាង ដូចជា​អេក្រង់បានលើក​កំពស់ 4,8 អ៊ីន កំរិតពង្រីក HD ឈីពខួរក្បាល ៤ ល្បឿនលឿន និង​ដើរភ្ជាប់​លក្ខណៈពិសេសជាហូរហែរដោយ Samsung អភិវឌ្ឍន៍​សម្រាប់​ចរន្តទូរស័ព្ទ  Galaxy