Friday, September 28, 2012

ThinkPad Tablet 2 លក់ចេញនៅថ្ងៃទី 26/10

គំរូ tablet ដើរ Windows 8 និងបំពាក់ microprocessor Intel Clover Trail ល្បឿន 1,8 GHz របស់ Lenovo អាចលក់ក្នុងតម្លៃ 799 USD
យោងតាម WP Central ម៉ូដែលនេះលក់ភ្ជាប់ជាមួយ keyboard និងផ្នែក software Office Suite 2013 Lenovo អនុញ្ញាតិឲ្យលប់ចោលនូវឧបករណ៍ដើរភ្ជាប់ជាមួយខ្លះដើម្បីបញ្ចុះតម្លៃលក់ ThinkPad Tablet 2 ។ ទន្ទឹងនោះ អ្នកប្រើប្រាស់ក៏អាចរួមបញ្ចូលបន្ថែមលក្ខណៈពិសេស​ផ្សេង​ៗ ដូចជាឧបករណ៍ បោស សំអាតខ្ចៅដៃ ប៉ុន្តែត្រូវបង់លុយថែម ។
ពេលមុនៗមានពាកយចចាមអារ៉ាមថា ThinkPad Tablet 2 បានបំពាក់  microprocessor Intel Clover Trail ល្បឿន 1,8 GHz ។ កុំព្យូទ័រ​ប្រើ​ប្រាស់​អេក្រង់  IPS 10,1 អ៊ីន កំរិតពង្រីក  1.366 x 768 ពិសែល ។ ថ្មប្រើ​រហូត​បាន 10 ម៉ោង ។ Tablet ថ្មីបំផុតរបស់ Lenovo មានកាមេរ៉ាខាង​មុខ​និងខាងក្រោយ កំរិត ពង្រីក 2 និង 8 “ចុច” ទ្រទ្រង់ USB, NFC, 4G LTE និងទាំងប៊ិចចរន្តឆក់ stylus

Galaxy S III កំណែពណ៌ផ្កាឈូកលេចមុខចេញ

ផលិតផលនេះនឹងបានលក់ចេញនៅទីផ្សារប្រទេសកូរ៉េនៅសប្តារហ៏ក្រោយ ។
យោងតាម​ GSM Arena ទូរស័ព្ទនេះអាចផ្សព្វផ្សាយនៅទីផ្សារ​ផ្សេងៗ​ក្រៅពីប្រទេសកូរ៉េនៅចុងឆ្នាំ នេះ ប៉ុន្តែ  Samsung ពុំទាន់​អះអាង​ពី​ផែន​​ការនេះ 
នាពេលកន្លងមក ក្រុមហ៊ុនកូរ៉េបានបំពេញបន្ថែមបួនពណ៌ថ្មី​សម្រាប់​album Galaxy S III របស់ខ្លួន រួមមាន ពណ៌ដីឥដ្ឋ ក្រហម ខ្មៅ ប្រផេះ​ទន្ទឹមពណ៌ខៀវ និងសប្រពៃណី ។
Galaxy S III បានបង្ហាញ់ខ្លួននៅដើមខែឧសភាកន្លងទៅ ។ ម៉ូដែល​នេះ​ប្រប្រាស់អេក្រង់  Super AMOLED HD 4,8 អ៊ីន កាមេរ៉ា ៨ ​”​ចុច” ថត​បាន video HD រួមជាមួយថ្មចំណុះ 2.100 mAhSmartphone ជាន់​ខ្ពស់​របស់ Samsung បានបំពាក់ microprocessor ខួរក្បាលបួន  Exynos 4 ល្បឿន 1,4 GHz និង​បានដាក់បញ្ចូលលក្ខណៈពិសេសមួយចំនួន ដូច​ជា​​ការបញ្ជាដោយ​សម្លេង S-Voice ឬការ តភ្ជាប់  NFC

Wednesday, September 26, 2012

ក្រុមហ៊ុនបញ្ចេញ tablet Windows 8 ព្រមៗគ្នា

ក្រុមហ៊ុននានានឹងបញ្ចេញផលិតផលថ្មីរួមមាន Acer, Asus, Dell, HP Lenovo, Samsung និង ZTE ។​ យោងតាម Cnet, tablet Windows 8 ថ្មីរបស់ក្រុមហ៊ុនទាំងនេះនឹង​លេច​​​មុខទ្បើងនៅក្នុងព្រិត្តិការណ៍ មួយដោយ  Intel ជាម្ចាស់រៀបចំ​ទ្បើង​​ក្នុងសប្តារហ៍នេះ នៅសារមន្ទីរសិល្បៈ San Francisco ។ គំរូ​កុំព្យូទ័របន្ទះថ្មី ដើរលើ microprocessor Z2760សន្សំសំចៃភ្លើង និង​ផ្អែក​លើគ្រិះមូលដ្ឋាន  Clover Trail ពត៌មានអំពីបណ្តាគំរូ  tablet Windows 8 នេះ បច្ចុប្បន្នពុះទាន់បាន​ឲ្យ​ដឹងច្បាស់ ប៉ុន្តែលិខិតអញ្ជើញ របស់ មានសរសេរច្បាស់ថា Intel ក្រៅពីកុំព្យូទ័របន្ទះធម្មតា​ ក្រុមហ៊ុននានានៅបង្ហាញ់ម៉ូដែលប្រើ​ប្រាស់​ប្លង់ “ក្រទ្បៃ” ។ ក្រៅពីរូបភាពខាងក្រៅខុសប្លែក គំរូ tablet ទាំងនេះនៅដើរបានកិច្ចអនុវត្ត Windows ចាស់ នេះក៏ជាចំណុច​ខុស​ប្លែកជាមូលដ្ឋានជាមួយកុំព្យូទ័របន្ទះដើរ  Windows RT

HTC One X+ មានរូបសណ្ឋានជើងឯក

ផ្នែក software  វាស់ benchmark AnTuTu ​ បញ្ជាក់ថា HTC One X Plus ដើរ microprocessor Tegra 3 ល្បឿន 1,7 GHz ឆ្លងផុត LG Optimus G, Galaxy S III.  
យោងតាមនោះ One X+ គឺជា smartphone មានចំណុច benchmark ខ្ពស់បំផុតនៅលើ  AnTuTu អនុវត្តជាទូទៅក្នុងការវាស់ទិន្នផលរបស់  smartphone Android
One X+ ដើរឈីព Tegra 3 ល្បឿន 1,7 GHz ។ នៅពេលកន្លងមកមាន​ពាក្យ​ចចាមអារ៉ាមថា ទូរស័ព្ទ មានបំពាក់បន្ថែមឧបករណ៍ពីរគឺ ថ្ម​បើក​ទូលាយ និងល្បឿនលឿនជាង ប៉ុន្តែពត៌មានពីថ្មពុំទាន់​បាន​បង្ហាញ់ ។
HTC One X+ មានប្លង់ដូចកំណែចាស់ ទូរស័ព្ទក៏នៅតែប្រើប្រាស់​កាមេរ៉ា​៨ មេហ្គាពិសែល អេក្រង់ HD ទំហំ 4,7 អ៊ីន និងដើរ  Android 4.1ទ្រទ្រង់ការតភា្ជប់យ៉ាងគ្រប់គ្រាន់ អង្គចងចាំ RAM 1 GB ថតវីដេអូ  full HD, Bluetooth 4.0.

Thursday, September 20, 2012

Microsoft Office បានដាក់បញ្ចូលជាស្រេចនៅលើ Windows RT ដោយឥតគិតថ្លៃ

ផ្នែកsoftware ការិយាល័យនៅលើ tablet មូលដ្ឋាន Windows ដើរ​​​ឈីព ARM អាចរួមមាន Word, Power​​Point, Excel និង OneNote
ចំណុចខុសគ្នានៃប្រព័ន្ធប្រតិបត្តការ Windows RT ជាមួយ iOSAndroid គឺកិច្ចអនុវត្តការិយាល័យ Microsoft Office  ដែលបាន​ដាក់​​បញ្ចូលស្រាប់ ។ ប្រការនេះមានន័យថា អតិថិជនមិន​ចាំបាច់​បង់លុយបន្ថៃមសម្រាប់ឈុត Office នោះទេ ក៏ដូចជាមិនបាច់​បា​រម្ម​ណ៍អំពីលទ្ធភាពសមស្របនៅ​ពេលដំណើរការលើឧបករណ៍​របស់​​​ខ្លួន ។
ប៉ុន្តែនេះគ្រាន់តែជាមួយផ្នែលនៃសាច់រឿង  ពីព្រោះនៅក្នុង​ពត៌​មា​​​​នលំអិតដែលបានប្រកាស Micro​soft ឲ្យដឹងថា Office សម្រាប់ Windows RT ត្រូវបានកាត់ចោលលក្ខណៈពិសេសមួយចំនួន ។ ឈុតកិច្ចអនុវត្តនេះរួមមាន Word, PowerPoint, Excel និង OneNote ប៉ុន្តែ Outlook, Access Publisher ឬ មិនអាចលេចមុខចេញ ។
ក្រៅពីនេះ អ្នកប្រើប្រាស់ក៏មិនអាចទទួលនូវទាំងអស់ លក្ខណៈ​​​ពិសេសដូចគ្នានៅលើ Windows RT នោះទេ ដូចជាឧបករណ៍ x86 ដើរ Office 2013 ។ ជាក់ស្តែងគឺគ្មានការទ្រទ្រង់សម្រាប់ macro, add-in ActiveX
ពេល Windows RT បានឧទ្ទេសនាមនាថ្ងៃទី 26/10 ខាងមុខ Micro​​​soft នឹងរួមបញ្ចូលគ្នាកំណែ​មើល​មុនរបស់  Office Home & Student 2013 ។ កំណែ update ដោយឥតគិតថ្លៃនឹងមានជាស្រេច​ចំពេល​​​ម៉ាស៊ីនដល់ដៃអ្នកប្រើប្រាស់ ។
Microsoft Office បានដំទ្បើងប្លង់មកវិញដើម្បីមានការងាយ​ស្រួល​​ជាងមុនជាមួយអេក្រង់ចរន្តឆក់ ។ ក៏ប៉ុន្តែអ្នកប្រើប្រាស់ប្រើ ​software ជាមួយ mouse, touchpadkeyboard ដូចកុំព្យូទ័រធម្មតា ៕

Dell Latitude E6430s មានភាពមាំទាំនិងធ្ងន់

កុំព្យូទ័រយួរដៃរបស់ Dell មានប្លង់ “ ធំធាត់” ប៉ុន្តែស្រាលជាទី​បំ​ផុត មានសំបកអាលុយមី​ញ៉ូមនិង​គ្រោងលោហធាតុ ជួយធ្វើឲ្យ​ផលិត​​ផលនេះស៊ូបានការប៉ះទង្គិច និងការពារបានទិន្នន័យ​ខាងក្នុង ។
E6430s ជាម៉ូដែលថ្មីបំផុតនៃចរន្តកុំព្យូទ័រយួរដៃសម្រាប់អ្នកជំនួញ​ ផលិតផលនេះមិនស្តើងដូច ultrabook ទេផ្ទុយមកវិញគឺមាន​ប្លង់​យ៉ាងក្រាស់ ។ ប៉ុន្តែបើធៀបនឹងសំបកក្រៅ  E6430s ផ្តល់នូវ​អា​រម្មណ៍​ស្រាកស្រាល មានទម្ងន់ 1,7 kgជាមួយអេក្រង់ 14 អ៊ីន បាន​​ចាត់ទុកថាពូកែបំផុតហើយ ។ កម្រាស់ប្រហែល 30,9 mm ជួយ​គ្រឿបន្លាស់ខាងក្នុងម៉ាស៊ីន មានបរិយាកាសស្រទ្បះ ​និង​បញ្ចេញ​កំដៅទៅក្រៅខាំងជាងគំរូកុំព្យូទ័រស្តើង​ និងស្រាល​ផ្សេងៗ ។
Latitude E6430s មានគ្រោងផលិតដោយលោហធាតុផ្សំម៉ាញ៉េ​ដ៏​​រឹងមាំ ស្រទាប់ក្រៅជាតិអាលុយមី​ញ៉ូមមិនធ្វើឲ្យមានស្នាម​ខ្យៅ​ដៃ ម្យ៉ាងទៀតអាចទ្រទ្រង់បានការប៉ះទង្គិច និងការពារ hard disk drive ក៏ដូចជាទិន្នន័យផ្សេងៗទៀតនៅខាងក្នុងបានល្អ ។
ចំណុចគួរកត់សម្គាល់របស់ E6430s គឺគេមអេក្រង់យ៉ាងស្តើង រូប​សណ្ឋានក៏ឋិតនៅកំរិតល្អ តម្រូវ​ការសមនឹងអតិថិជន​ ។ កុំព្យូទ័រ ខ្វះ​ចំណុច​​ជ្រើសរើស card គំនូរដាច់ដោយទ្បែកប៉ុន្តែកុំព្យូទ័រមាន microprocessor Intel Core i5-3320M ល្បឿន 2,6 GHz ​ ចំណុះ​មូល ដ្ឋាន Ivy Bridge ថ្មីបំផុតរួមជាមួយ​ឈីពគំនូរ Intel HD Graphics​​​​​ 4000
រាល់ការតភ្ជាប់ថ្មីបំផុតក៏បានបន្ថែមចូលផលិតផលនេះ ដូចជារន្ធ USB 3.0, eSATA, HDMI រន្ធដោត Card បើកទូលាយ  ExpressCard គំរូ 34mm រន្ធ SmartCard keyboard របស់កុំព្យូទ័រតាមប្លង់ប្រពៃ ណី។ ជាចរន្តកុំព្យូទ័រសម្រាប់អ្នកជំនួញ ហេតុនេះ E6430s ក៏មាន joystick នៅចំណុចកណ្តាល key​board ដើម្បីបញ្ជា mouse ។ នេះ គឺជារចនាដូចចរន្ត ThinkPad ដែលជាលក្ខណៈពិសេស​សម្រាប់ អ្នកជំនួញ 
ក្រៅពីនេះកុំព្យូទ័រមានបន្ថែមបច្ចេកវិទ្យាថ្មីៗនិងលក្ខណៈពិសេស​​ការពារសម្ងាត់ដែលមិនអាចខ្វះ​បានដូចជា  Trusted Platform Module (TPM), Intel vPro, Dell Data Protection, Access and Dell Data Protection, Encryption2. 

Laptop Core i5 ជំនាន់ទី ៣ មានតម្លៃ 725 USD

Toshiba Satellite M840-1016XQ មាន hard disk drive ចំណុះ​ទ្បើង​ដល់ 640GB រួមជាមួយការបំពាក់ នានា ដូចជារន្ធ USB 3.0 បញ្ចូល​ថ្ម​នៅ​ពេលម៉ាស៊ីនត្រូវរលត់ និងការធានាបានរយៈពេល ២​ ឆ្នាំ ។
ចរន្តកុំព្យូទ័រ  M840 លេចធ្លោដោយសំបកមានស្រទាប់កញ្ចក់ថ្លា មាន​បីពណ៌ ដីឥដ្ឋ ខៀវ និងផ្កា ឈូក  ដោយទ្បែកកំណែថ្មីមាន​ពណ៌ខៀវថ្លា ។ កុំព្យូទ័រនេះមានទម្ងន់  1,99 kg, keyboard chiclet, touchpad ខ្នាតធំ ប្រព័ន្ធអូប៉ាល័រ SRS Premium Sound HD និង​លក្ខណៈពិសេសផ្ទេរខ្លឹមសារពី 2D  មក 3D ដើម្បីមើល HDTV ទ្រ​ទ្រង់​​បច្ចេកវិទ្យារូបភាព ៣ ទឹស ។
កំណែថ្មីលក់ចេញក្នុងខែនេះ  Satellite M840-1016XQ បំពាក់​រូប​​​​​​​សណ្ឋានយ៉ាងខ្លាំងជាមួយ microprocessor  Intel Core i5-3210M ល្បៀន 2,5 GHz នៃមូលដ្ឋាន  Ivy Bridge, chipset Intel HM76អង្គចងចាំ RAM 2 GB DDR3 (1600), hard disk drive ចំណុះ 640 GB card គំនូរ AMD Radeon HD 7670M និងសំបុក optics  អាន​និង​កត់ត្រា  DVD
កុំព្យូទ័រមានអេក្រង់ខ្នាត 14 អ៊ីន កំរិតពង្រីកស្តង់ដារ 1.366 x 768  ពិសែល ។ បណ្តាការតភ្ជាប់​ផ្សេងៗ​បានដាក់ចូលបន្ថែមដូចជារន្ធ USB 3.0 ថ្មីបំផុត  USB 2.0 មានលក្ខណៈពិសេសគឺ បញ្ចូល​ថ្ម​នៅ​ពេលម៉ាស៊ីនត្រូវរលត់ HDMI, VGA, Wi-Fi គំរូ  n, LAN ល្បឿនខ្ពស់ និងប្រព័ន្ធអូប៉ាល័រ  stereo
Satellite M840-1016XQ មានតម្លៃ 725 USD ភ្ជាប់ជាមួយការ​ធា​នា​រយៈពេល ២​ ឆ្នាំ ៕     

Friday, September 14, 2012

Q-Smart S15 - smartphone សម្រាប់ក្រុមអ្នកខ្លាំង

នេះគឺជាទូរស័ព្ទឆ្លាត ប្រើអេក្រង់ 4 អ៊ីនជាលើកដំបូងរបស់ក្រុម​ហ៊ុន Q-mobile មានតម្លៃក្រោម150 USD
ជាផលិតផលបច្ចេកវិទ្យាមួយសំដៅទៅក្រុមអ្នកខ្លាំង  Q-Smart S15 មានប្លង់យ៉ាងរឹងមាំ រាងធំ បួន ជ្រុងសមនឹងភេទប្រុស​ប្រើ​ប្រាស់ ។​ ជុំវិញតួរម៉ាស៊ីនបានរុំដោយស្រទាប់លោហធាតុមិ​ន​ច្រេះ ។ ចំ ណុចខ្លាំងបំផុតគឺមានអេក្រង់ខ្នាត 4អ៊ីន នាំមកភាព​ងាយស្រួលក្នុងការលេងហ្គេមកំសាន្ត ឆែក អ៊ីនធឺណែត ឬ អនុ​វត្ត​រាល់កិច្ចការរដ្ឋបាល ។ ល ។
បច្ចេកវិទ្យាចរន្តឆក់ចំណុះច្រើនចំណុចនៅលើ  Q-Smart S15 អនុ​ញ្ញាតិ​​​​ឲ្យការចាត់ចែងយ៉ាងឆាប់ រហ័ស ​និងរលូន ។ Q-Smart S15  បំពាក់ CPU រំញ័រ 1 GHz ហេតុនេះម៉ាស៊ិនវានៅតែដោះស្រាយ​បាន​ល្អនៅពេលដើរកិច្ចអនុវត្តជាច្រើន ដូចជា ប្រើអ៊ីនធឺណែត chat Yahoo លេងហ្គេម game Bida ​និង dowload កិច្ចអនុវត្ត​ពីឃ្លាំង  Google Play Store
Q-Smart S15 ធ្វើសកម្មភាពលើមូលដ្ឋានប្រព័ន្ធប្រតិបត្តការ  Android 2.3.6 Gingerbread ។ ចំពោះ អតិថិជនដែលមានគំនិតផ្ទេរពី​ទូរស័ព្ទ​​ធម្មតា​មកប្រើ smartphone ទើបប្រព័ន្ធប្រតិបត្តការនេះ​ជា​ការ ជ្រើសរើសដ៏សមស្របមួយ ។ Android Gingerbread មាន​លក្ខណៈ​ពិសេសខ្លាំងខ្លាជាច្រើន​ ទន្ទឹង នឹងប្លង់ដ៏ល្អឆើត ជាង​កំណែ Android Froyo ពេលមុនៗ ។
ឃ្លាំងកិច្ចអនុវត្តរួមបញ្ចូលគ្នាជាស្រាប់  Google Play Store ជា​មួយ​រាប់រយពាន់កិច្ចអនុវត្តនិងហ្គេម គ្រប់ប្រភេទត្រៀម​លក្ខណៈ​​ឲ្យអ្នកប្រើប្រាស់បញ្ជូន និងដាក់បញ្ចូលយ៉ាងងាយស្រួល និង​រហ័យ ទាន់ចិត្ត ។
ចំណុចខ្លាំងនៃផលិតផលនេះគឺទ្រទ្រង់ស៊ីមពីរ រលក online ពីរ ឆ្លើយតបបាននឹងសេចក្តីត្រូវការ យ៉ាងច្រើនក្នុងពេលដែលចំនួន smartphone ទ្រទ្រង់ស៊ីមច្រើនកំពុងមានបន្តិចបន្តួចនៅ​លើ​ទី​ផ្សារ ។ កំណែ  Q-Smart S15 3G នៅទ្រទ្រង់បានពីរស៊ីម 3G នៅ​ពេលតែមួយ ។ Q-Smart S15 បំពាក់ការ តភ្ជាប់ Wi-Fi និង 3G បាន​រួមបញ្ចូល កាមេរ៉ាខាងមុខ ទ្រទ្រង់ chat, video calling ដោយ​បណ្តាញ  3G ឬ កិច្ចអនុវត្ត Skype រយៈពេលប្រើថ្មក៏​បានយូរ​ផង​ដែរ ។
ប៉ុន្តែប្លង់ទូរស័ព្ទឆ្លាតនេះនៅមានចំណុចខ្សោយដូចជា អេក្រង់​និង​​ខ្នងទូរស័ព្ទងាយមានស្នាមដៃនៅ ពេលប្រើប្រាស់ ។ ត្រូវ​បំ​ពាក់​​ថែមសំបកខាងក្រៅទៀតដើម្បីបានល្អប្រសើរ ។ អេក្រង់ 4 អ៊ីន មាន អំណោយផលពីទំហំ ប៉ុន្តែកំរិតពង្រីកពុំទាន់បានល្អ (ត្រឹម​​​​​​​​តែកំរិត 320 x 480 ពិសែល ) ។ កាមេរ៉ា លើ Q-Smart S15 ត្រឹម​តែ ២ “ចុច” និងមិនទ្រទ្រង់ផ្លើង ហេតុនេះពិបាកនឹង​ផ្តល់​នូវ​រូបភាពល្អៗក្នុង លក្ខណៈដែលខ្វះពន្លឺ​ ។
អំពីតម្លៃលក់រាយនៅលើ web www.qmobile.vn សម្រាប់​ពីរ​កំ​ណែ S15 Wi-Fi - 2G និង S15 Wi-Fi - 3G គឺ 120 USD និង 140 USD